Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យ២នាក់ទៀតហើយដែលសមត្ថកិច្ចស្រុកស្អាងបន្តឃាត់ខ្លួនករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)

ខេត្តកណ្តាល៖ សមត្ថកិច្ចនៃអធិការដ្ឋានស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ០១ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី នៅចំណុចក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យ៖ ចំនួន ០២នាក់
១-ឈ្មោះ យ៉ាន គឿន ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ទីលំនៅភូមិ លេខ៦ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។ (ឃាត់ខ្លួន)
២-ឈ្មោះ សុខ ជាវ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិ លេខ៦ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។ (គេចខ្លួន)
វត្ថុតាងចាប់យក៖
១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច ។
២-ទូរសព្ទ័ ចំនួន ០២គ្រឿង
– ម៉ាក សាំសុង ពណ៌ ស ។
– ម៉ាក ណូគា អុិនចុចពិល ពណ៍ ខ្មៅ ។
៣-ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក គុបមូល ៩០ ពណ៍ ទឹកបុិច ផ្លាកលេខ តាកែវ 1H-0748 ។

លោកវរៈសេនីយ៍ឯក សេង សុជាតិបានប្រាប់ថា នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង ១៦និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានធ្វើការចុះល្បាតតាមភូមិសាស្រ្ត ក៏បានប្រទះឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូចំនួន ០១គ្រឿង នៅចំណុចភូមិ រកាលើ ឃុំខ្ពប ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលក៏បានធ្វើការត្រួតពិនិត្យ ស្រាប់តែជនសង្ស័យឈ្មោះ សុខ ជាវ បានរត់គេចខ្លួន បន្ទាប់មកសមត្ថកិច្ចបានត្រួតពិនិត្យជនសង្ស័យម្នាក់ទៀត ឈ្មោះ យ៉ាន គឿន បានរកឃើញគ្រឿងញៀនចំនួន ០១កញ្ចប់តូច នៅ នឹងខ្លួន រួចធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ យ៉ាន គឿន បានសារភាពថា ខ្លួនបានវ៉ៃលុយគ្នាជាមួយឈ្មោះ សុខ ជាវ បានចំនួន ៣០០០០៛ រួចទៅទិញថ្នាំញៀនចំនួន០១កញ្ចប់តូច ក្នុងតម្លៃ ៣០០០០៛ ពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ នៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

បន្ទាប់មកបញ្ជូនជនសង្ស័យរួមនិងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី ។

 d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More