Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យុទ្ធនាការថ្ងៃទី១ ចេញបង្រ្កាប២លើក ឃាត់ខ្លួនអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀន១៣នាក់ នៅត្រពាំងឈូក!(វីដេអូ)

ភ្នំពេញ ៖ ដើម្បីឆ្លើយតប និងអនុវត្តន៍តាមគោលការណ៍ របស់ស្នងការនគរបាលជាតិដែលផ្ដោតសំខាន់ទៅលើករណីគ្រឿងញៀននៅ ដើមឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌសែនសុខដែលដឹកនាំកម្លាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខសហការជាមួយកម្លាំងចម្រុះក្រុងបានបើកយុទ្ធនាការណ៍បង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀននិងជួញដូរហើយជាលទ្ធផលកម្លាំងខាងលើបានធ្វើការរឃាត់ខ្លួនមនុស្សចំនួន១៣នាក់ស្រីម្នាក់និងម៉ូតូមួគ្រឿង ដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។

ប្រត្តិបត្តិការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង ២២ និង០០ នាទីយប់ថ្ងៃទី០១ខែមករា ឆ្នាំ ២០១៧ ត្រង់ចំនុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោកវរៈសេនីយ៍េក ម៉ក់ ហុង អធិការខណ្ឌ បានប្រាប់អោយដឹងថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជ ធានីភ្នំពេញនិងដោយមានការសំរបសំរបព្រះរាជ អាជ្ញរងនៃ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបាន បញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹម។

ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនបានចំនួន១៣នាក់ ម៉ូតូមួយគ្រឿងហើយនិងដកហូត ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ គួរបញ្ជាក់ថានៅដើមឆ្នាំ២០១៧នេះនគរបាលខណ្ឌ សែនសុខបានបើកយុទ្ធនាការអោយដូចភ្លៀងរកឹមដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តង និងបានប្រមូលក្រុមក្មេងដែរតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀននិងខ្លះមកលេងល្បែងសុីសងខុសច្បាប់ជាច្រើននាក់ហើយទោះជានៅដើមឆ្នាំ២០១៧នេះខាងអគ្គស្នងការនគរបាលបានដាក់គោលការត្រូវយកបញ្ហាគ្រឿងញៀនជាបញ្ហាចំបងក៍ដោយ តែសកម្មភាពចុះបង្ក្រាប់នេះតែងតែកើតមានលើងជារឿយៗ នៅក្នុងខណ្ឌសែនសុខនេះ បច្ចុប្បន្នក្រុមអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More