Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មនុស្សចំនួន៤នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបាននគរបាលប៉ុស្តិ៏ឬស្សីកែវឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានឃាត់ខ្លួន ដោយសមត្ថកិច្ចប៉ុស្តិ៏ប៉ុស្តិ៍ឬស្សីកែវ ដោយដកហូតបានសម្ភារះគ្រឿងញៀនមួយចំនួន កាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី០១ខែមករា ឆ្នាំ២០១៧នេះ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ចំនុចផ្ទះជួល ផ្លូវបេតុង ក្រុមទី៣ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ។

នាយប៉ុស្តិ៍ឬស្សីកែវ លោកតូច គឹមសុង បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ ឈ្មោះវៃ សុភ័ណ្ឌ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ​ ២.ឈ្មោះធាតុ វិនហៅរិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករ ៣.ឈ្មោះគឹម សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ ៤.ឈ្មោះលី សិលា ភេទប្រុស អាយុ២៩ឆ្នាំ មុរបរកម្មករ​មានទីលំនៅផ្ទះជួលកន្លែងកើតហេតុ ។

ក្នុងការឃាត់ខ្លួននោះដែរសមត្ថកិច្ចបានដកហូត សម្ភារះបម្រើសេចក្តីសប្បាយគ្រឿងញៀនមួយចំនួន។​ ក្រោយឃាត់ខ្លួននិងសាកសួរ នគរបាលប៉ុស្តិ៍ឬស្សីកែវ បានបញ្ជូនជនសង្ស័យទាំង៤នាក់ខាងលើ មកកាន់អធិការដ្ឋានខណ្ឌរស្សីកែវ ដើម្បីបន្តចាត់ការទៅតាមនីតិវិធី។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More