Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មួយករណីផ្សេងទៀតក្នុងខណ្ឌឬស្សីកែវ ឃាត់បានមនុស្សម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ មុខសញ្ញាគ្រឿងញៀនម្នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន ដោយកំលាំងផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ឬស្សីកែវ ដោយដកហូតបានថ្នាំញៀនចំនួន ០៣កូនថង់ កាលពីវេលាម៉ោង២និង៣០នាទីអាធ្រាត ថ្ងៃទី០១ខែមករា ឆ្នាំ២០១៧នេះ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

នាយប៉ុស្តិ៍ឬស្សីកែវ លោកតូច គឹមសុង បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ ជាមុខសញ្ញាម្នាក់ដែលកម្លាំងបានតាមដានស្រាវជ្រាវកន្លងមក  ព្រោះ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារពីរដងមកហើយ មិនតែប៉ុណ្ណោះមុខសញ្ញានេះផងដែរ តែងតែធ្វើសកម្មភាពកណ្តាលអាធ្រាតដើម្បីធ្វើការចែកចាយ។

លោកណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឬស្សីកែវបានអោយដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួននោះមានឈ្មោះកែវ​ ចន្ទ័តារា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលចំនុចខាងលើ ជាមួយការឃាត់ខ្លួននោះដែរសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទក្រាមពណ៍សថ្លាចំនួន២កញ្ជប់ ឧបករណ៍ប្រើប្រាស់១ចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋានខណ្ឌរស្សីកែវ ដើម្បីបន្តចាត់ការទៅតាមនីតិវិធី។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More