Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យុទ្ធនាការគ្រឿងញៀនថ្ងៃទី១មនុស្សចំនួន៧១នាក់ពាក់ពន្ធ័នឹង១២ករណីផ្សេងគ្នាមកពីបណ្តាខណ្ឌទាំង១២ត្រូវបាននគរបាលធ្វើការបង្ហាញមុខជាសាធារណ:

ភ្នំពេញៈ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ក្នុងយុទ្ធនាការគ្រឿងញៀនថ្ងៃទី១ខែមករាម្សិលមិុញនេះ មនុស្សចំនួន៧១នាក់ពាក់ពន្ធ័នឹង១២ករណីផ្សេងគ្នាមកពីបណ្តាខណ្ឌទាំង១២ ត្រូវបានការិយាល័យកណ្តាលប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបង្ហាញមុខដល់សាធារណៈជន ក្រោយចុះបង្ក្រាបបាន១ថ្ងៃកន្លងទៅថ្មីៗនេះ។

លោកស្នងការរង ព្រំ សន្ធរ ប្រធានការិយាល័យកណ្តាលលប្រឆាំងបទល្មើស បានអោយដឹងថាជនសង្ស័យទាំង៧១នាក់ដែលកម្លាំងសមត្ថកិច្ចនគរបាលទាំង១២ខណ្ឌបានខិតខំប្រឹងប្រែង ដោយយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបដើម្បីរក្សារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនោះ ដោយមានការណែនាំក្រោមការចង្អុរបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៌ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលជាតិរាជធានីភ្នំពេញ ។

ជាលទ្ធផល សមត្ថកិច្ចបង្ក្រាបបានមុខសញ្ញាជាក់ស្តែងដោយដកហូតបានថ្នាំញៀន៣៦កញ្ចប់តូច និង៩កញ្ចប់ធំល្មម ថ្នាំញៀនចម្រុះមួយចំនួនធំទៀត និងឧបករណ៏ផលិតកែច្នៃមួយចំនួនធំទៀតផងដេរ។

ដោយឡែកទីតាំងផលិតគ្រឿងញៀននូវក្រោយប៉ុស្តិ៏ទួលសង្កែវិញ ត្រូវបានអធិការដ្ឋានខណ្ឌឬស្សីកែវ ចុះបង្ក្រាបដកហូតបានថ្នាំរួមមានៈ ទី១-ម្សៅក្រាមពណ៌សថ្លា ចំនួន១៤កញ្ចប់, ទី២-ថ្នាំគ្រាប់ពណ៌ក្រហម ប្រភេទយ៉ាម៉ា (W.Y) ផលិតរួចចំនួន ៣៧គ្រាប់, ទី៣-ថ្នាំគ្រាប់ប្រភេទគ្រវី(ខេ) ចំនួន ៨គ្រាប់, ទី៤-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌សចំនួន ៣កញ្ចប់, ទី៥-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំក្រវីពណ៌ក្រមហចំនួន ៤កញ្ចប់, ទី៦-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌ទឹកក្រូចចំនួន ១ប្រអប់, ទី៧-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌លឿងចំនួន ១ដប, ទី៨-សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌ស្លាទុំចំនួន ១ដប, ទី៩-ឧបករណ៍ផលិតកែច្នៃ(ពុម្ព)យ៉ាម៉ា (W.Y) ចំនួន ១៣ដុំ និងទី១០-ម៉ាសុីនអ៊ុតថង់ផ្លាស្ទិច នឹងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀន ព្រមទាំងសំភារៈបំរើសកម្មភាពមួយចំនួន។

លោកស្នងការរង ព្រំ សន្ធរ​ បានអោយដឹងដែរថាក្រោយពីការបង្ហាញមុខរួច ជនសង្ស័យទាំងនេះ កម្លាំងសមត្ថកិច្ចនឹងត្រៀមបញ្ជូនខ្លួនពួកគេទៅកាន់តុលារដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More