Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុគ្គលិកវីង (Wing)ម្នាក់ លួចទូរដែលមានលុយចំនួន៧០០០ដុល្លារ មិនទាន់បានចាយផង ត្រូវសមត្ថ កិច្ចខណ្ឌមានជ័យឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរដែក។ ការឃាត់ខ្លួននេះធ្វើឡើង កាលពីវេលា ម៉ោង០៨និង៥០នាទី ពីថ្ងៃទី ០២ កមរា ២០១៦ នៅចំណុច ផ្ទះ លេខ ៩០១ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ប្រភពពីលោក ម៉េង វិមានតារា អធិការរងខណ្ឌមានជ័យបានអោយដឹងថា ជនសង្ស័យមាន ឈ្មោះ វួច មាន ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ បុគ្គលិកហាងវីងនិងប្តូរប្រាក់ ស្នាក់នៅផ្ទះលេខ ៣៥ ផ្លូវលំ ភូមិ ទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុន ប៊ុនថន ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរ ម្ចាស់ហាងវីងនិងប្តូរប្រាក់ ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវF3 ភូមិដំណាក់ធំ1 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

គួររំលឹកដែរថា កាលពីថ្ងៃទី០១ មករា ២០១៧ វេលាម៉ោង១៤ម៉៣០នាទី នៅចំណុចហាងវីងនិងប្តូរប្រាក់ ផ្ទះលេខ ៩០១ ផ្លូវជាតិលេខ២ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះយើងបានចាប់យកវត្ថុតាង៖ ទូរដែក០១(មានស្នាមគាស់ទ្វារ) និង ប្រាក់ដុល្លារចំនួន ៧០០០ ដុល្លារ (ជារបស់ជនរងគ្រោះ) ។ តាមការបញ្ជាក់ររបស់សមត្ថកិច្ចមានជ័យ ប្រាក់ចំនួន៧០០០ដុល្លារ បានប្រគល់ឲ្យជនរងគ្រោះរក្សាទុកវិញ។

បច្ចុប្បន្នជនសង្ស័យ ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការបន្តតាម និតិវិវធី ។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More