Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មនុស្ស២៥នាក់ឆេះស្លាប់ទាំងរស់ ក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌នៅប្រទេសថៃ

ប្រទេសថៃ៖ យ៉ាងហោចណាស់មនុស្សស្លាប់នៅក្នុងអណ្តាតភ្លើងចំនួន២៥នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរអោយរន្ធត់មួយនៅក្នុងប្រទេសថៃ ខណ:រថយន្តដឹកអ្នកដំណើរចំនួនពីរគ្រឿង រថយន្តតួរីស និងរថយន្តនីសាន់ បានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយធ្លាយ ធុងហ្គាសឆាបឆេះស្លាប់មនុស្ស២៥នាក់ ក្នុងចំណោមអ្នកដំណើរទាំង២៧នាក់។

យោងតាមរបាយការណ៍ពីប្រទេសថៃ បានអោយដឹងថាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ លើកំណាត់ផ្លូវលេខ ៣៤៤ ក្នុងភូមិ១ ឃុំណងអុីរុណ ស្រុកបានបឹង ខេត្តឆុនបុរី ប្រទេសថៃ។

លោកបាន់ឆា ប៉ានណាំ ដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុការណ៌នេះ រូបគាត់បានឃើញរថយន្តមួយគ្រឿងប្រភេទតួរីសដឹកអ្នកដំណើរ ពាក់ស្លាកលេខបាងកក១៥.១៣៥២ ធ្វើដំណើរក្នុងទិស ដៅពីខេត្តច័ន្ទបុរី ប្រទេសថៃ(ព្រំដែនកម្ពុជាជាប់និងខេត្តប៉ៃលិន)ឆ្ពោះទៅកាន់ទីក្រុងបាងកក។

នៅពេលនោះដែរ គឺអ្នកបើកបររថយន្តតួរីស ហាក់បីដូចជាងងុយដេក គឺបានរេចង្កូតខណៈដែលរថយន្តកំពុងមានល្បឿន លឿន ហើយបានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាកនីសាន់ ពាក់ស្លាកលេខបាងកក ២៤៨៣ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង ធ្វើអោយរថយន្តបានធ្លាយធុងហ្គាស ហើយក៏ភ្លើងឆាប ឆេះឡើងសន្ធោសន្ធៅតែម្តង។

ក្រោយកើតហេតុ កំលាំងតម្រួតផ្នែកអគ្គិភ័យបានចេញប្រតិបត្តិការដើម្បីជួយពន្លត់ភ្លើង តែជាអកុសលមនុស្សដែលជិះនៅក្នុងរថយន្តតួរីសដែលសរុបមានចំនួន១៤នាក់បានស្លាប់ទាំងអស់ គឺមានប្រុស៤នាក់ និងស្រី១០នាក់ ដោយឡែកនៅក្នុងរថយន្ត នីសាន់ មានអ្នកដំណើរសរុប១៣នាក់ បានស្លាប់ដោយសារអណ្តាតភ្លើងអស់ចំនួន១១នាក់ ក្នុងនោះប្រុស៥នាក់ និងស្រី៦នាក់ ចំណែកអ្នកដំណើរពីរនាក់ទៀតបានរងរបួសជាទម្ងន់ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

យ៉ាងណាក៏ដោយរហូតមកទល់នឹងពេលនេះ គេមិនទាន់ដឹងថា តើមានពលករខ្មែរដែរឬយ៉ាងណា៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More