Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្នេហាត្រីកោណ ធ្វើឲ្យនារីម្នាក់ ហ៊ានយកទឹកអាស៊ីត ជះលើសង្សារ និងនារីម្នាក់ទៀតអោយ របួសធ្ងន់ចូលពេទ្យ

ភ្នំពេញ៖ សង្ស័យជា ករណីភ្លើងប្រចណ្ឌ ឬជាស្នេហាត្រីកោណចែកគ្នាមិនដាច់ ឬដាក់វេនមិនត្រូវ ដែល បណ្តាលអោយឲ្យនារីវ័យក្មេងម្នាក់ ហ៊ានយកទឹកអាស៊ីត ជះលើសង្សារ របួសរលាកពេញខ្លួន ពេញផ្ទៃមុខ ទាំងសង្សារ និង នារីម្នាក់ទៀត រហូតដល់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែនារីជាជនដៃដល់ក៍ត្រូវ កម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ភ្នំពេញថ្មី ឃាត់ខ្លួនបានភ្លាមៗផងដែរ។ការឃាត់ខ្លួននេះ ធ្វើឡើង នៅវេលាម៉ោង ១៦និង៣០នាទីថ្ងៃទី០២ខែ០១ឆ្នាំ២០១៧ នៅ នៅចំណុច ផ្លូវ បេតុង  ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

ប្រភពពីលោកវរៈសេនីយ៍ឯកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថា ជនសង្ស័យ ឈ្មោះ ប៉ែត សេរីរ័ត្ន ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅ ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសាក សួរបន្ថែម ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More