Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្លន់បានសម្រេចគេចបានមួយថ្ងៃត្រូវ សម្ថកិច្ចខណ្ឌមានជ័យក្របួចជាប់ទាំង ៦នាក់ជាបន្ចាប់

ភ្នំពេញ៖ ជនសង្ស័យ ៦ នាក់ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យសហការជាមួយកម្លាំងអន្ដរាគមន៍ក្រុង(ដំបងជ័យ) នឹងកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង រួមជាមួយកម្លាំងប៉ុស្ដិន៍នគរបាលរដ្ឋាលស្ទឹងមានជ័យបានសហការគ្នាបង្រ្កាប់បាននូវក្រុមចោរប្លន់បានជាបន្ដបន្ទាប់ កិច្ចប្រតិបត្តិការណ៍នេះចុះបង្រ្កាប់កាលពីព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៧។បើតាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ ឆាង ឈីត ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដំណក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយមានស្រុកកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឲ្យដឹងថាមុនពេលកើតហេតុខ្លួននិងមិត្តភកិម្នាក់ទៀតឈ្មោះ ហុង ភេទប្រុសស្នាក់នៅជាមួយគ្នាបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ ១២៥ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ៖ 1FQ-0821មកពីដើរលេងឆ្លងឆ្នាំនៅកោះពេជ្រ លុះរហូតដល់ម៉ោង ៤ នឹង ៣០ នាទីទាបភ្លឺថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧ ខ្លួននិងមិត្តភកិបាននាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះជួលវិញដើម្បីសម្រាក លុះដល់ចំណុចកើតហេតុ(ម្ដុំផ្សារដីថ្មី) ស្រាប់តែមានជនសង្ស័យមានគ្នា ៦ នាក់បានមកស្ទាក់ពីមុខម៉ូតូរបស់ខ្លួន ខណៈនោះជនសង្ស័យទាំង ៦ នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់ខ្លួនដោយសារតែក្រុមជនសង្ស័យមានគ្នាច្រើន ជនរងគ្រោះនិងមិត្តភកិបាននាំគ្នារត់ចោលម៉ូតូតែម្ដង ភ្លាមនោះក្រុមជនសង្ស័យបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាលស្ទឹងមានជ័យ ដើម្បីឲ្យជួយអន្ដរាគមន៍ដល់ខ្លួន លុះរហូតមកដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២១០៧ នៅវេលាម៉ោង ៨ និង ៣០ នាទីកម្លាំងប៉ុស្ដិ៍ស្ទឹងមានជ័យបានចុះល្បាតក្នុងមូលដ្ឋានហើយបានឃើញនូវជនសង្ស័យ ២ នាក់បានយកមកប៉ុស្ដិ៍ធ្វើការសួរនាំ រហូតដល់ព្រឹកថ្ងៃទី ២ ខែឆ្នាំដដែលសមត្ថកិច្ចខណ្ឌមានជ័យសហការជាមួយកម្លាំងអន្ដរាគមន៍ក្រុង(ដំបងជ័យ) នឹងកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង រួមជាមួយកម្លាំងប៉ុស្ដិន៍នគរបាលរដ្ឋាលស្ទឹងមានជ័យបានសហការគ្នាបង្រ្កាប់បាននូវក្រុមបក្ខពួកបានគ្នា ៤នាក់ជាបន្ដ និង ម៉ូតូពីរគ្រឿងទៀតម៉ាក Let’sមួយ គ្រឿង ពណ៌ខៀវ និង ម៉ាក Fino មួយគ្រឿងពណឿស។
ដោយជនសង្ស័យ ទីមួយឈ្មោះ ប៉ាន់ សារិត ហៅ ម៉េវ ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុន PPM ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី២ ឈ្មោះ មិន ឌីណា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី ៣ ឈ្មោះ លាត ឆន្ទៈណាលី ភេទប្រុសអាយុ២១ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្នានលេខ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី ៤ ហ៊ាន ចន្ទ័ករុណា ភេទប្រុស អាយុ ១៩ ឆ្នាំមុនរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី៥ ឈ្មោះ អ៊ូ បញ្ញា វុធ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នក់នៅផ្ទះគ្មានលេខ ផ្លូវលំភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី៦ ឈ្មោះ សុខឡា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់កំពុងសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមនិតិវិធីបន្ដ។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More