Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពពាក់ពពួនគ្នាសេពគ្រឿញៀនទាំងប្រុសទាំងស្រីក្នុងបន្ទប់ផ្ទះជួល ត្រូវសមត្ថកិច្ចសង្កាត់ភ្នំពេញថ្មីចុះបង្ក្រាប និងឃាត់ខ្លួន

ភ្នំពេញ ៖ ក្រុមអ្នកសេពគ្រឿងញៀនប្រុសស្រី៤នាក់ពួនផ្ដុំគ្នាក្នុងបន្ទប់ផ្ទះជួលសេពគ្រឿងញៀនត្រូវសមត្ថកិច្ចពទ្ធ័ក្របួចជាប់ទាំងអស់តែម្តង។
ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង ២២និង១០នាទីយប់ថ្ងៃទី ២ខែមករា ឆ្នាំ២០១៧ ត្រង់ចំនុចផ្ទះជួលគ្មានលេខ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័តមានពីសមត្ថកិច្ចបានអោយដឹងថាដោយមានការផ្ដល់ពត៍មានពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុដែលបានប្រាប់ថាមានក្រុមក្មេងស្ទាវមួយក្រុមកំពុងតែពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀននៅត្រង់ចំនុចខាងលើហើយក្រោយមកលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានបញ្ជាអោយលោកមេប៉ុស្ដិ៍ភ្នំពេញថ្មីដឹកនាំកម្លាំងផ្ទាល់សហការជាមួយកម្លាងចម្រុះក្រុងចុះបង្រ្កាបទីតាំងខាងលើ។
ជាលទ្ធផលបានបង្ក្រាបក្រុមអ្នកដែលកំពុប្រើប្រាស់គ្រឿងញៀនបាន៤នាក់ក្នុងនោះមានស្រី២នាក់ហើយដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងដកហូតម៉ូតូមួយគ្រឿងផងដែរ ។
អ្នកទាំងបួនខាងលើមានឈ្មោះ ទី១ ឈ្មោះ មុន្នី បុត្រ ភេទប្រុស អាយុ25 មុខរបរ នៅផ្ទះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទី២ ឈ្មោះ ប្រុស សៀង ភេទប្រុស អាយុ22 មុខរបរចុងភៅ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទី៣ ឈ្មោះ ចាន់ លីដា ភេទស្រី អាយុ19 មុខរបរធ្វើការនៅហាងអលស្តា ស្នាក់នៅជាមួយគ្នា។
ទី៤ ឈ្មោះ កែវ ទិត្យដានី ភេទស្រី អាយុ19 ឆ្នាំ មុខរបរធ្វើការនៅហាងអលស្តា ស្នាក់នៅជាមួយគ្នា។
បច្ចុប្បន្នទាំងបួនកំពុងតែកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការទៅតាមនីតិវិធី ៕

1 of 4,889

ចំនួនអ្នកទស្សនា
  • 1
  • 1,064
  • 2,045
  • 8,763,560

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More