Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ ២នាក់ថ្នាំញៀន១កញ្ចប់តូច និងម៉ូតូ១គ្រឿង

ភ្នំពេញ៖ កម្លាំនគរបាលអន្តរាគមន៍ក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួនជនសង្ស័យលាក់ធារតុញៀនចំនួន២នាក់ថ្នាំញៀន១កញ្ចប់តូចនិងម៉ូតូ១គ្រឿង។ ការឃាត់ខ្លួននេះធ្វើឡើងកាលវេលាម៉ោង៩-៣០នាទីយប់ត្រូវនិងថ្ងៃទី០២ខែមករាឆ្នាំ២០១៧ ស្ថិតនៅចំណុចចុងស្ពានអាកាស ៧ មករា ខាងលិចប្រមាណជាង២០០ម៉ែតនៅក្នុងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័ទី ១.មានឈ្មោះ គៀ រី ភេទប្រុស អាយុ២២ឆ្នាំ មុខរប លើកឥវាន់នៅឃ្លាំងផ្សារដីហុយ ស្នាក់នៅផ្ទះជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

ទី២.មានឈ្មោះគុន រឿន ភេទប្រុស អាយុ២២ មានមុខរប ដូចគ្នា ស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុក កំណើត ភូមិ ឃុំ ស្រុក ជាមួយគ្នា។។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុនពេលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់កម្លាំងអន្តរាគមន៍កំពុងតែល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនក៍លេចជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូ១គ្រឿងម៉ាក សង់កូរ៉េ ពណ៏ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1BI-1562ជិះដោយយុវជនពីនាក់តាមបណ្តោយផ្លូវសហពន្ធ័រុស្សីទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើសមត្តកិច្ចមានការសង្ស័យបានឃាត់ខ្លួនសួរនាំឆែកឆេរលើខ្លួនប្រាណក៍ឃើញថ្នាំញៀន១កញ្ចប់តូចប្រភេទម៉ាទឹកកកក៍បានឃាត់ខ្លួនមកសាកសួរនៅប៉ុស្តិ៍ទឹកថ្លាតែម្ដង។

បច្ចប្បន្នជនសង្ស័យទាំងពីរនាក់និងវត្ថុតាងម៉ូតូ១គ្រឿងជាមធ្យោបាយធ្វើដំណើរបានខ្លួនមកអធិការដ្ឋានសែនសុខដើម្បីធ្វើកំណត់ហេតុនិងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More