Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនបុរសម្នាក់ដកហូតសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននិងដកហូតបានសម្ភារះប្រើប្រាស់មួយចំនួន។

កាលពីម៉ោង១១និង៣០នាទីនៅចំណុចផ្ទះជនសង្ស័យផ្លូវលំក្រុម០៦ភូមិសែនសុខ១សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការណ៍នេះដឹកនាំផ្ទាល់ដោយលោកអនុសេនីយ៍ឯក ញាណ នន នាយប៉ុស្តិ៍និងលោកអនុសេនីយ៍ទោ សៅ ថន នាយរងប៉ុស្តិ៍ ក្រោមការបញ្ជារពីលោកវរៈសេនីយ៍ឯក
ម៉ក់ ហុង អធិការខណ្ឌនិងដោយមានការសម្របសំរួលពីលោកព្រៈរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផង។

ជនសង្ស័យឈ្មោះឈឿន សុភ័ស្ស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិសែនសុខ១សង្កាត់ឃ្មួញខណ្ឌសែន
សុខមានស្រុកកំណើតសង្កាត់ផ្សារដេប៉ូ៣ខណ្ឌទួលគោក។

សមត្ថកិច្ចបានប្រាប់ថាមុនឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមជំនាញទើបឈានទៅឃាត់ខ្លួនជនខាងលើដល់ផ្ទះនិងដកហូតសម្ភារះប្រើប្រាសើគ្រឿងញៀនមួយចំនួនចំណែកម្នាក់ទៀតបានកេចខ្លួនមុនសមត្ថកិច្ចទៅដល់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រាប់ថាសម្ភារះប្រើប្រាស់គ្រឿងញៀនដែលសមត្ថកិច្ចដកហូតនេះមិនមែនជារបស់ខ្លួនឡើយគឺរបស់ប្អូនប្រុសប៉ុណ្ណោះតែបច្ចុប្បន្នប្អូនគាត់ត្រូវបានសមត្ថកិច្ចឃាត់ហើយពីបទប្រើប្រាស់និងជួញដូរគ្រឿង
ញៀនដែលបច្ចុប្បន្នជាប់នៅពន្ធធនាគាព្រៃសចំនួន០៦ខែហើយមិនទាន់ចេញទេ។
តែទោសជាយ៉ាងណាបច្ថុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More