Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្ដ្រីម្នាក់រួមជាមួយ និងថ្នាំញៀន ១២ កញ្ចប់ធំត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យធ្វើការឃាត់ខ្លួនក្រោយចុះធ្វើរដ្ឋបាល(វីដេអូ)

ភ្នំពេញ៖ ស្ដ្រីម្នាក់រួមជាមួយ និងថ្នាំញៀន ១២កញ្ចប់ធំត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យធ្វើការឃាត់ខ្លួនក្រោយចុះធ្វើរដ្ឋបាល។កិច្ចប្រតិបត្តិការណ៍នេះចុះបង្ក្រាបកាលពីវេលាម៉ោង ៣ និង ៤៥នាទីថ្ងៃទី ៣ ខែមករាឆ្នាំ ២០១៧ស្ថិតនៅក្រុមទី៩ ភូមិ ព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ប្រតិបត្តិការណ៍នេះផងដែរដឹកនាំកម្លាំងដោយលោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ បានសហការជាមួយលោក ម៉ៅ សាវឿននាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ និង លោក ឯម ភារី នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ និងមានការចូលរួមជាមួយកម្លាំងអន្ដរាគមន៍ក្រុង(ដំបងជ័យ) និង កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង បានចុះរដ្ឋបាលនៅទីតាំងខាងលើ ហើយបានធ្វើការចែកឆេរនូវផ្ទះជនសង្ស័យឈ្មោះ ប៊ុន កញ្ញាភេទស្រី អាយុ២៥ ឆ្នាំ មុខរបរអ្នកអ៊ុតសក់ស្នាក់នៅកន្លែងកើតហេតុខាងលើ ក៍បានរកឃើញនូវគ្រឿងញៀន ១២ កញ្ចប់ធំនៅក្នុងផ្ទះស្ដ្រីខាងលើ។

បន្ទាប់ពីធ្វើការឆែកឆេររួចមកខាងសមត្ថកិច្ចបាននាំយកជនសង្ស័យ រួមជាមួយនិងវត្ថុតាងមកប៉ុស្ដិ៍នគរបាលរដ្ឋាបាលស្ទឹងមានជ័យ ដើម្បីធ្វើការសួរនាំកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនិតិវិធីបន្ដ។

ដោយ៖ អាត ចន្ធូ

1 of 4,879

ចំនួនអ្នកទស្សនា
  • 0
  • 769
  • 2,340
  • 8,757,898

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More