Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រជុំសរុបលទ្ធផលការងារចរាចរណ៌ប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន

ខេត្តត្បូងឃ្មុំ: នៅរសៀលវេលាម៉ោង២និង៣០នាទីថ្ងៃទី០៣ ខែមករាឆ្នាំ២០១៧ នៅសាលប្រជុំតូចសាលាខេត្តត្បូងឃ្មុំមានកម្មវិធីប្រជុំសរុបលទ្ធផលការងារចរាចរណ៌ប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងវត្តមានលោកស្នងការរង ម៉ុន មាគា៌ លោកស្នងការង ស៊ុយ ប៊ុនហាន លោកស្នងការង ឈឹម គឹមហុង លោកអធិការ អធិការងទាំង៧ក្រុង ស្រុក លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងលោកអធិការ-អធិការរង មន្ត្រីជំនាញផែន សណ្តាប់ ធ្នាប់ និងចរាចណ៍សរុបចំនួន ១០៨នាក់។

លោក ឈឹមគឹម ហុង ស្នងការងសណ្តាប់ធ្នាប់បានអានរបាយការណ៍ ២០១៦និង ទិសដៅឆ្នាំ២០១៧គិតពីថ្ងៃទី១៨ខែវិច្ឆិការឆ្នាំ២០១៥ដល់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៦សភាពការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង ៩៤លេីកបណ្តាលអោយស្លាប់និងរងរបួសធ្ងន់.ស្រាលចំនួន១៩៤នាក់ស្រី​៣៩នាក់ស្លាប់ចំនួន៦៩នាក់ស្រី១៣នាក់របួសធ្ងន់ចំនួន៧៨នាក់និងស្រី២១នាក់ របួសស្រាលចំនួន៤៧នាក់និងស្រី០៥នាក់ ខូចខាតមធ្យោបាយសរុប១៦៣គ្រឿងក្នុងនោះរថយន្តចំនួន៥២គ្រឿង ម៉ូតូចំនួន១០៦គ្រៀង អំពីការងារផាកពិន័យអន្តការរថយន្ត និងម៉ូតូល្មេីសច្បាប់ស្តីពីចរាចរណ៍លទ្ធផលត្រួតពិនិត្យជាតិស្រវឹងសរុបបានចំនួន៣៤១១ គ្រឿង(រថយន្ត២១៦០គ្រឿងម៉ូតូ១២៥១គ្រឿង) យានល្មេីសចំនួន៥៩គ្រឿងរថយន្ត១០គ្រឿងម៉ូតូ៤៩គ្រឿងអប់រំបានចំនួន៣៩គ្រឿងរថយន្ត៦គ្រឿងម៉ូតូ៣៣គ្រឿងពិន័យបានចំនួន៣២គ្រឿងរយន្តចំនួន០៧គ្រឿងម៉ូតូ២៥គ្រឿងគិតទឹកប្រាក់បានចំនួន ៨៧០.០០០០រៀល។

ក្រោយពីបានស្តាប់របាយការរបស់លោកស្នងការងលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានកោតសរសេីរចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍និងបានជុំរុញអោយមន្ត្រីនិងមន្ត្រីជំនាញទាំងអស់ត្រូវបង្ការ និង បង្រ្កាប បទល្មេីសព្រហ្មទណ្ឌ បទល្មេីសជួញដូរមនុស្សខុសច្បាប់ បទល្មេីសគ្រឿងញៀន ការផ្តល់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្ររជាពលរដ្ឋ បទល្មេីសឆ្លងដែនខុសច្បាប់ និងអនុវត្តតាមអនុសាសន៍ ទាំង១០ចំនុចៈពេលបេីកបរមិនត្រូវ៖១.មិនត្រូវបេីកបរលេីសល្បឿនកំណត់,២.មិនត្រូវបេីកបរស្ថិតក្រោមអទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត,៣មិនត្រូវបេីកបរក្រោមស្ថានភាពងងុយគេងជាដាច់ខាត ពេលបេីកបរត្រូវ,១.ត្រូវពាក់មួកសុវត្ថិភាពជានិច្ច,២.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច,៣.ត្រូវប្រកាន់ស្តាំជានិច្ច ,៤.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស,៥.ត្រូវបេីកបរអោយបានត្រឹមត្រូវដាច់ខាត់, ៦.ត្រូវប្រុងប្រយ័ត្នជានិច្ច។ដោយ៖អឹុម គឹមសែត

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More