Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលខណ្ឌសែនសុខបញ្ជូនខ្លួនជនសង្ស័យ១១នាក់ទៅតុលាការក្នុងសុំនុំរឿង០៤ករណីផ្សេងគ្នាក្នុងនោះមានស្ត្រី០២នាក់ផង

ភ្នំពេញ:ជនសង្ស័យ១១នាក់ក្នុងនោះមានស្ត្រី០២នាក់ផងត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញក្នុងសុំនុំរឿង០៤ករណីផ្សេងគ្នា។កាលពីម៉ោង០៨និង៣០ព្រឹកថ្ងៃទី ០៤ មករា ឆ្នាំ២០១៧នេះក្រោយពីឃាត់ខ្លួនយកមកសាកសួរនិងធ្វើតេសទឹកនោមឃើញមានផ្ទុកនូវសារធាតុញៀនរួចមក។សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន១១នាក់ក្នុងសុំនុំរឿង០៤ករណី

-ទី១ ពាក់ព័ន្ធករណីប៉ុនប៉ងលួចបញ្ជូនម្នាក់
– ទី២ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនបញ្ជូន០៤នាក់ស្ត្រីម្នាក់
-ទី៤ ពាក់ព័ន្ធលួចម៉ូតូឃាត់ខ្លួនបញ្ជូន០៥នាក់ស្ត្រីម្នាក់
-ទី ពាក់ព័ន្ធនិងប្រើហឹង្សា បញ្ជូនម្នាក់

លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាស
ថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងបង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍សាលាខណ្ឌសែនសុខនិងជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមពិសេសតំបន់មុខមន្ទីពេទ្យព្រៈកុសុមៈនិងឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

គួររំលឹកថាជនសង្ស័យទាំង១១នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ទាំង០៤របស់ខណ្ឌសែនសុខក្រោយពីធ្វើការសាកសួរចប់ក៍បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង។

1 of 4,879

ចំនួនអ្នកទស្សនា
  • 0
  • 612
  • 2,340
  • 8,757,741

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More