Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្មេងស្ទាវពីនាក់ត្រូវបានឃាត់ខ្លួនរឿងបង្ហោះមូតូកណ្ដាលក្រុងបានលុង

ខេត្តរតនគិរី៖ កម្លាំងប៉ុស្ថ៍ នគរបាលសង្កាត់ឡាបានសៀកចុះបង្ក្រាបក្មេងទំនើងជាសិស្សសាលាចំនួន២នាក់ កាលពីថ្ងៃទី៣ ខែមករាឆ្នាំ២០១៧ វេលាម៉ោង៤នឹង៣០នាទីល្ងាច នៅត្រង់ចំណុចព្រលានយន្តហោះស្ថិតក្នុងភូមិ៧មករាសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។តាមរបាយការណ៍របស់សមត្ថកិច្ចប៉ុស្ថ៍បានអោយដឹងថា ក្មេងទំនើង២នាក់ ដែលបង្ហោះម៉ូតូរួមមាន:
ទី១- ឈ្មោះ សុខ ប៊ុនតឺម ភេទប្រុស អាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សសាលា
ទី២- ឈ្មោះ អឹម សុខចំរើន ភេទ ប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សសាលា ក្មេងទាំង២នាក់ មានទីលំនៅ ភូមិ៧មករាសង្កាត់ឡាបានសៀកក្រុងបានលុង។

តាមការសាកសួរអ្នកទាំង២បានសារភាពថាៈក្មេងទាំងពីរបានប្រើប្រាស់គ្រឿងញៀនថែមទៀតផង ហើយការិយាល័យជំនាញខេត្តបានពិនិត្យទឹកនោមធ្វើតេស្តឃើញវិជ្ជមាន(+)។

តែដោយសារក្មេងស្ថិតក្នុងវ័យសិក្សាដូច្នេះកំលាំងបានសំរេចអញ្ចើញអាណាព្យាបាលមកធ្វើ កិច្ចសន្យានិងយកសិស្ស ទាំង២នាក់ទៅអប់រំណែនាំបន្តអោយឈប់និងខិតខំរៀនសូតឡេីងវិញ។ចិន្ដា

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More