Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

Update: រលត់ហើយអគ្គិភ័យឆេះតូបអាជីករខ្មែរក្នុងផ្សាររុងគ្លឿ

បន្ទាយមានជ័យ:តូបអាជីវករខ្មែរក្នុងផ្សាររុងក្លឿ ដោយស្តុកកាបូបនិងស្បែកជេីង ត្រូវបានអគ្គិភ័យលេបត្របាក់បង្កការភ្ញាក់ផ្អេីលទាំងព្រឹកកាលពីវេលាម៉ោង៩និង១៥នាទី រហូតមកទល់នឹងវេលាម៉ោង១១ព្រឹកថ្ងៃទី០៥មករាឆ្នាំ២០១៧នេះ ត្រូវបានរលត់ហើយក្រោយពីមានការអន្តរាគមន៏ពីសមត្ថកិច្ច។ ហេតុការណ៏អគ្គិភ័យនេះបានកើតឡើងជាប់ព្រំដែនខ្មែរថៃក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃុំខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថាដំបូងគេឃេីញមានផ្សែងតិចៗ ស្មានតែដុតសម្រាម តែមួយសន្ទុះភ្លាមនោះស្រាប់តែផ្សែងហោះឡេីងពេញផ្ទៃមេឃយ៉ាងខ្មៅខ្មួលខ្មាញ់ចេញពីចំណុចអគារអក្សCតូបលេខ៥​ បង្កការភ្ញាក់ផ្អើលដល់អាជីវកររត់ជាន់ជើងគ្នា រើឥវ៉ាន់ព្រោងព្រៀតដោយខ្លាចឆេះឆ្លងឆាបឆេះទៅតូចផ្សេងទៀតក្បែរនោះ។

សមត្ថកិច្ចបានអោយដឹងថាតូបដែលបានឆាបឆេះស្ទើរគ្មានសល់នោះមានម្ចាស់ឈ្មោះស្រីអូន ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត។

យ៉ាងណាក៏ដោយសមត្ថកិច្ចបន្តថាពុំទាន់ដឹងមូលហេតុពិតប្រាកដនោះនៅឡើយទេ បេីទោះជាប្រភពខ្លះថាអាចមកពីអ៊ុតខោអាវទុស្សេចរន្ត រីឯខ្លះថាមកពីអុចធូប។​ ទោះយ៉ាងណាក្ដីទ្រព្យសម្បត្តិដែលត្រូវបំផ្លាញក្នុងហេតុការណ៍មួយនេះ ពុំទាន់អាចកំណត់ទំហ៊ំនៃការខូចខាតបាននៅឡើយទេ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More