Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឈឺចាប់រ៉ាំរ៉ៃបុរសម្នាក់តូចចិត្តចងកស្លាប់ខ្លួន

ភ្នំពេញ:បុរសវ័យអាយុ៥៥ឆ្នាំម្នាក់បានធ្វើអត្តឃាតខ្លួន ឯង(ចងកស្លាប់)ដោយសារតែគេមានជំងឺរាំរ៉ៃេព្យាបាលមិនជា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ១៦៥ក្រុម៦ផ្លូវរថភ្លើងភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។

បុរសដែលធ្វើអត្តឃាតខ្លួនឯងដោយយកក្រម៉ាចងកភ្ជាប់និងក្បាលក្រែរួចរមៀលខ្លួនទំលាក់ពីលើក្រែបណ្តាលឲ្យស្លាប់ខណះសាច់ញ្ញាតិ(បងប្អូនកូនក្មួយ) មិននៅផ្ទះនោះមានឈ្មោះគឹមមើយភេទប្រុសអាយុ៥៥ឆ្នាំស្នាក់នៅជាមួយបងប្អូនកន្លែងកើតហេតុខាងលើខ្លួនគេមានជំងឺរាំរ៉ៃជាច្រើនឆ្នាំមកហើយ។

ប្រភពពីក្មួយស្រីឈ្មោះគឹមណារីបានឲ្យដឹងថាពូរបស់គេមានជំងឺច្រើនឆ្នាំហើយ ។ប៉ុន្តែពូរបស់់គេបានមកស្នាក់នៅទីនេះមានរយះពេលប្រហែល២ខែហើយចាប់តាំងពីគាត់មករស់នៅទីនេះគាត់បានព្យាយាមធ្វើអត្តឃាតខ្លួនឯងម្តងហើយតែមិនសម្រេចព្រោះនាងដឹងទាន់តែនៅពេលនេះដោយសារក្រុមគ្រួសាររបស់នាងមិននៅផ្ទះទើបគាត់ធ្វើអត្តឃាតចងកស្លាប់ខ្លួនតែម្តង ។ព្រោះគាត់យល់ថារស់នៅតទៅទៀតនាំតែពិបាកដល់បងប្អូនកូនក្មួយទើបគាត់គិតខ្លី៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More