Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក យឹម សារ៉ាន់ ចូលរួមធ្វើបទបង្ហាញ ជុំវិញ ផលប៉ះពាល់ នៃគ្រឿងញៀន ដល់ បុគ្គលិកក្រុមហ៊ុននំស្រួយ លី លី

ភ្នំពេញ៖នៅរសៀលថ្ងៃទី05 ខែមករា ឆ្នាំ2017 នេះលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និង មន្រ្តីជំនាញ ពាក់ព័ន្ធមួយចំនួនទៀត ចូលរួមធ្វើបទបង្ហាញ ជុំវិញ ផលប៉ះពាល់ នៃគ្រឿងញៀន ដល់ បុគ្គលិកក្រុមហ៊ុននំស្រួយ លី លី ស្ថិតនៅ តាមផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ដើម្បី អប់រំដល់កបុគ្គលិកក្រុមហ៊ុននំស្រួយ លី លី ជុំវិញ ផលប៉ះពាល់នៃគ្រឿងញៀន អញ្ជើញជាធិបតី លោកវរសេនីយ៍ត្រី យុិន យឿត ប្រធានការិយាល័យនៃនាយកដ្ឋាន និតិកម្មអប់រំ ស្តានិតិសម្បទា នៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ មន្រ្តីនគរបាលជំនាញ លោកជំទាវនាយិកា កែវ មុំ(ម្ចាស់ក្រុមហ៊ុនលីលី ហ៊្វូដ អ៊ិន ដាសទ្រី ខូ អិលធីឌី) និងបុគ្គលិកក្រុមហ៊ុនលីលីចូលរួមទាំងអស់ ។

លោកយឹម សារ៉ាន់ អធិការបាន មានប្រសាសន៍ ក្នុងពិធីផ្សព្វផ្សាយ អប់រំ ខាងលើមាន02ចំណុចសំខាន់ៗដែលចំណុចទី01 គឺត្រូវចូលរួមគោរពច្បាប់ និងច្បាប់ចរាចរណ៍ សុវត្ថិភាពជាចំបងនិងចំណុចទី02ពាក់ព័ន្ធ គ្រឿងញៀន ជាបទល្មើស មួយ ខណៈយកទៅប្រើប្រាស់ ជួញដូរ ខុសច្បាប់ គ្រឿងញៀន ធ្វើឲ្យ មនុស្ស វង្វេង វក់ បាត់ស្មារតី ឈានទៅដល់ ហ៊ានប្រព្រឹត្ត បទល្មើស និងប្រព្រឹត្តអំពើផ្សេង ប៉ះពាល់ ជះឥទ្ធិពលធ្ងន់ធ្ងរ ដល់ខ្លួនអ្នកប្រព្រឹត្ត ដល់សង្គមគ្រួសារ និងសង្គមជាតិ ។ ឆ្លៀតក្នុងឱកាសនេះ លោកអធិការ បានធ្វើការអប់រំ និងផ្តាំផ្ញើរ ដល់ក្មួយៗ សិស្សានុសិស្ស ឲ្យឃ្លាតឆ្ងាយ ពីគ្រឿងញៀន ទោះជាក្នុងរូបភាពណាក៏ដោយ ចូរយកពេលវេលាទំនេរ ងាកមក ការសិក្សារៀនសូត្រ ក្មួយៗ ជាទំពាំងស្នងឫស្សី ឬអាចឈានទៅដល់ អភវឌ្ឍន៍សង្គមជាតិ ឬអាចយកពេលទំនេរ មកលេងកីឡា ដើម្បីសុខភាព ប្រសើេជាង សេពគ្រឿងញៀន ។ លោក យុិន យឿត បានធ្វើបទបង្ហាញ ពីលក្ខណៈសំគាល់ ប្រភេទ និងផលប៉ះពាល់ ដល់ជីវិតមនុស្ស ដោយសារគ្រឿងញៀន ដល់ក្មួយៗសិស្សានុសិស្ស
ជាចុងក្រោយក្រុមហ៊ុន លី លី ហ៊្វូត អោយក្រុមបុគ្កលិកទាំងអស់ចំនួន២៥០នាក់ដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលគឺមិនមានបុគ្គលិកណាមានផ្ទុកនូវសារធាតុញៀននោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More