Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្នងការខេត្តព្រៃវែងប្រតិកម្ម និងច្រានចោលការចោទប្រកាន់ Facebook Profile ឈ្មោះ Sok Raksa

ព្រៃវែង៖ ក្រោយពីបានឃើញFacebookឈ្មោះSok Raksa ចោទប្រកាន់ មកលើថ្នាក់ដឹកនាំ ស្នងការនគរបាលខេត្ត ស្នងការរង តំណាងមន្ត្រីនគរបាលខេត្ត អធិការនគរបាល ស្រុក,ក្រុង តំណាងឲ្យមន្រ្តីនគរបាលស្រុក.ក្រុង

បានប្រតិកម្មទៅនឹងម្ចាស់ Facebook Profile ឈ្មោះ Sok Raksa ហើយ សូមធ្វើបដិសេធទាំងស្រុង នូវខ្លឹមសារ Facebook Profile ឈ្មោះ Sok Raksa ដែលបានបង្ហោះសរសេរអត្តបទ ចោទប្រកាន់ខុសពីការពិតមកលើ ស្នងការដ្ឋាន នគបាលខេត្តព្រៃវែង ព្រមទាំងអធិការ តំណាងឲ្យកងកម្លនាំងគរបាលស្រុក -ក្រុងទាំងអស់ សូមគូសបញ្ជាក់ថា កិច្ចការនៅ ក្នុងអង្គភាព ស្នងការដ្ឋាននគបាលខេត្តព្រៃវែងបច្ចុប្បន្នក្រោមការដឹងនាំរបស់លោក ឧត្តមសេនីយ៍ ស្នងការ ប្រកបដោយតម្លាភាពសាមគ្គីផ្ទៃ ក្នុងបានល្អ គ្រប់ផែនទាំងអស់ ម្ចាស់ការតាមជំនាញ ហើយទទួលខុសត្រូវ ចំពោះមុខ អង្គភាព ក្នុងបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការបំរើសេវាជូនពលរដ្ឋរួម ទាំងការងារសង្គមចុះ ជួយពលរដ្ឋ ក្នុងពេលពលរដ្ឋជួបការលំបាកមិនថា យប់ ឬថ្ងៃ ។ល។ មានតែបុគ្គល ១នាក់ ឬ២នាក់ ប៉ុណ្ណោះដែលអសកម្មការងារមិនកែខ្លួន រាំងស្ទះនូវកំណែទម្រង់ កងកំលាំងនគបាល ជាតិ ត្រូវថ្នាក់ដឹងនាំ ដុសក្អែល បែរជាប្រតិកម្ម ឆ្លៀតយករូបថតអ្នកដទៃគឺ (ចាន់ ហុង និង យន់ រចនា រស់នៅអ្នកលឿង ស្រុកពាមរក៏) ដែលសាម៉ីខ្លួន ពុំបានដឹងខ្លួន មកបង្កើត Facebook ( Account ) ថ្មីយករូបថតគេមកប្រើប្រាស់ ហើយនិយាយ បរិហាខុស ការពិតទៅលើថ្នាក់ដឹកនាំ

(បច្ចុប្បន្នត្រូវបានម្ចាស់រូបថត ដាក់ពាក្យបណ្តឹង មកសមត្ថកិច្ច)។យើងខ្ញុំទាំងអស់គ្នាពិតជាពុំអាចទទួលយកបាននូវអត្តបទដែលបានសរសេរចោទប្រកាន់ទាំងនេះបានឡើយ សូមបដិសេធ ចោលទាំងស្រុង និងអំពាវនាវឲ្យ សាម៉ីខ្លួន ចេះកែខ្លួនស្របតាមពាក្យស្លោក មុជទឹក ដុសក្អែល ឆ្លុះកញ្ជក់ និងព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More