Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បេីកបញ្ច្រាសទឹសគ្នាសោះបុក​ ពេញទំហឹង​ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តរតនគិរី៖ នៅវេលាម៉ោង៧និង៥៩នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូជិះបញ្ច្រសទិសគ្នានៅត្រង់ចំណុចចំកា លោកង៉ែតលើផ្លូវជាតិ៧៨ ស្ថិតនៅភូមិផ្អរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។បេីតាមសំដីលោកនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ រចំ យួន ភេទប្រុស អាយុ៤៤ ឆ្នាំជនជាតិច្រាយ
ជិះម៉ូតូកែច្នៃអត់ស្លាកលេខ ម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត មានទីលំនៅបច្ចុប្បន្នភូមិជ្រុង ឃុំកក់ ស្រុកបកែវខេត្តរតនគិរី។

ប្រភពបានបន្តទៀតថា ម្នាក់ទៀត ឈ្មោះ ស សុទ្ធភេទប្រុស អាយុ៣៦ ឆ្នាំជនជាតិខ្មែរ ជិះម៉ូតូម៉ាកC125 សេរីឆ្នាំ2008 ពណ៍ខ្មៅអត់ស្លាកលេខ(រងរបួសបាក់ជើងខាងស្តាំធ្ងន់) ជិះក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ដល់ត្រង់ចំណុចកើតហេតុខាងលើក៍បុកគ្នាយ៉ាងពេញទំហឹងតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍ដឹកបញ្ជូនអ្នករងរបួសទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យបង្អែកខេត្ត ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿងនគរបាលប៉ុស្ថ៍យកមករក្សាទុកដើម្បីដោះស្រាយគ្នាជាក្រោយ ៕

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More