Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អត់លុយអោយថ្លៃម៉ូតូរ៉ឺម៉ក់កង់បី ដាក់មេប្រូច ស្រាប់តែមានផ្ទុះអាវុធ ២គ្រាប់ មិនដឹងអ្នកណាបាញ់..?

ភ្នំពេញ៖ មានករណីផ្ទុះអាវុធចំនួន២គ្រាប់ដេញចាប់យុវជនម្នាក់ក្នុងចំណោម២នាក់ដោយស្មានថាជាក្រុមចោរប្លន់ធ្វើអោយភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្ទើមួយខណ្ឌសែនសុខព្រោះតែរូបគេគ្មានលុយអោយម្ចាស់ម៉ូតូកង់បីហើយក៍នាំគ្នាចុះរត់។ហេតុការណ៍នេះបង្កអោយមានភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី៥ខែមករាឆ្នាំ២០១៧នៅចំណុចផ្លូវបេតុងភូមិរោងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

យុវជនដែលគេស្មានថាជាចោរនោះមានឈ្មោះ ចាន់ នី អាយុ១៨ឆ្នាំធ្វើការនៅក្នុងក្រុមហ៊ុនហាយឡែនសុីធី សង្កាត់កាកាបខណ្ឌពោធិ៍ សែនជ័យនិងមានស្រុកកំណើតភូមិរជោគ ឃុំចំបុី ស្រុកអង្គជ័យខេត្តកំពត។ ចំណែកមិត្តភក្កិម្នាក់ទៀតដែលរត់រួចនោះពុំស្គាល់អត្តសញ្ញាណទេ។ ដោយឡែកអ្នករត់ម៉ូតូរឺម៉កកង់បីមានឈ្មោះ សុខ សុផា ភេទប្រុសអាយុ៥២ឆ្នាំមុខរបរធ្វើសំណង់ស្នាក់នៅសង្កាត់ បឹង ទំពន់ខណ្ឌមានជ័យ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូរឺម៉ក់កងបី១គ្រឿងបើកបរដោយបុរសម្នាក់ឈ្មោះ សុខ សុផា អាយុ៥២ឆ្នាំខាងលើដោយមានដឹកយុវជនចំនួន២នាក់បើកទៅវិញទៅមកក្រោយមកស្រាប់តែឃើញយុវជនទាំង២នាក់នោះបានចុះពីលើម៉ូតូកងបីនាំគ្នារត់ ហើយប្រជាពលរដ្ឋបានឮសូសំលេងស្រែកថាអោយលុយអាញ់ ៗពេលនោះប្រជាពលរដ្ឋដែលនៅក្បែនោះស្មានថាជាក្រុមចោរប្លន់ក៍នាំគ្នាដេញចាប់យុវជនទាំងពីនាក់នោះហើយស្រែកថាចោរៗពេលនោះស្រាប់តែឮស្នូផ្ទុះអាវុធចំនួន ២គ្រាប់ធ្វើអោយយុវជនម្នាក់ក្នុងចំណោមពីនាក់ភ័យរត់មិនរួចក៍ត្រូវប្រជាពលរដ្ឋចាប់បានតែម្តង។

សមត្ថកិច្ចស្ទើមួយខណ្ឌចុះមកអន្តរាគមន៍និងនាំយកយុវជននេះទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី។ ប្រភពពីលោកពួដែលជាអ្នកបើកម៉ូតូកង់បីបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានខ្ចីម៉ូតូរឺម៉កកង់បីរបស់ប្អូនចេញពីផ្ទះមកចាំយកប្រពន្ធដែលធ្វើការរោងចក្រនៅម្តុំទួលសង្កែពេលកំពង់អង្គុយស្រាបតែមានយុវជន២នាក់បាមដើរមកជួលគាត់អោយដឹកទៅក្រុមហ៊ុន ហាយ ឡែន ជាកន្លែងធ្វើការរបស់ពួកគេនៅសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យដោយអោយតម្លៃ១២០០០រៀល។ ពេលនោះគាត់បាន ដឹកពួកគេទាំងពីនាក់ទៅដល់ម្តុំផ្សារសេនជួរីផ្លាហ្សារមុខសួនកុមារពោធិ៍ចិនតុងពេលនោះពួកគេបានអោយគាត់ដឹកមកវិញដោយអោយចូលមកផ្លូវបេតុងចំណុចកើតហេតុពេលនោះពួកគេចេះតែអោយគាត់ដឹកទៅមុខទៀតតែគាត់បានឈប់មិនទៅពេលនោះយុវជនទាំងពីរបាននាំគ្នាចុះពីលើម៉ូតូរត់តែម្តងហើយគាត់ក៍ស្រែកថាអោយលុយអាញ់ៗពេលនោះប្រជាពរដ្ឋដែលនៅក្បែនោះស្មាន ថាចោរក៍នាំគ្នាដេញចាប់ហើយស្រែកថាចោរៗទើបឮស្នូផ្ទុះអាវុធចំនួន២គ្រាប់តែម្តងតែពុំដឹងថាអ្នកណាជាអ្នកបាញ់នោះទេ។

លោក ដួង វណ្ណះ នាយប៉ុស្តិ៍ស្តីទីភ្នំពេញថ្មីតំណាងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានបញ្ជាអោយលោកចុះពិនិត្យដល់កន្លែងកើតហេតុតែរកមិនឃើញសំកកន្ទុះអីនោះទេព្រោះយប់ងងឹតហើយគ្រាន់តែឮប្រជាពលរដ្ឋប្រាប់ថាមានករណីផ្ទុះអាវុធចំនួន២គ្រាប់បន្ទាប់មកលោកបាននាំយុវជនម្នាក់ក្នុងចំណោម២នាក់នោះយកទៅធ្វើការសាកួរនៅប៉ុស្តិ៍។

ក្រោយពីសមត្ថកិច្ចសាកសួរយុវជនរូបនេះបាឆ្លើុសារភាពថាពួកគេទាំងពីរ នៅម៉ោងប្រហែជា៥ល្ងាចខ្លួន និងមិត្តភក្កិបានជួលម៉ូតូ ឌុបជិះពីចេញពីកន្លែងធ្វើការនៅម្តុំពោធិ៍ចិនតុងដោយមានលុយតែ១៥០០០រៀលទេហើយថាទៅរកការធ្វើនៅរោចក្រផលិតទឹកបរិសុទ្ធម្តុំទួលសង្កែតែដោយសារកន្លែងនោះគេឈប់រើសកម្មកទើបនាំគ្នាដើរមកជួលម៉ូតូរឺម៉កកង់បីខាងលើអោយដឹកទៅកន្លែងដើមវិញប៉ុន្តែដោយពួកខ្លួនអស់លុយគ្មានអីអោយថ្លៃម៉ូតូក៍អោយគាត់ដឹកមកតាមផ្លូវបេតុងចំណុចកើតហេតុជាកន្លែងស្ងាត់ហើយបាននាំគ្នាចុះពីលើម៉ូតូរត់តែម្តងព្រោះពួកគេភ័យពេក។ យុវជនរូបនេះបន្តទៀតថាពួកគេមិនមែនជាចោរទេការដែលពួកគេរត់នោះព្រោះតែគ្មានលុយអោយថ្លៃម៉ូតូកង់បីតែប៉ុណ្ណោះ។ បច្ចប្បន្នយុវជនរូបនេះត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្ត៕

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More