Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សំណាងមានតែ យីអ៊ុនដាក់! កាច់សោរ.កម៉ូតូបានសម្រេច ម្ចាស់ម៉ូតូតាមទាន់ ចាក់មួយដែកឆាប ទើបក្របួចអោយបងៗសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងចំណោមគ្នា៣នាក់ ត្រូវកំលាំងអន្តរាគម៍ខណ្ឌសែនសុខក្របួចជាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាព កាច់សោរ.កម៉ូតូ MSX មួយគ្រឿងបានសម្រេច តែត្រូវម្ចាស់ជិះកង់បីតាមរកទាន់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ៦ មករា ២០១៧ នៅតាមបណ្តោយផ្លូវ ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ យ៉ោក សំណាង ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ជាម្ចាស់ម៉ូតូម៉ាក ស្មាស់រីវ៉ីពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1V-2212។

ជនសង្ស័យទី១មានឈ្មោះ សេង វិសាល អាយុ១៧ឆ្នាំភេទប្រុសស្នាក់នៅផ្ទះជួលភូមិថ្មគោល សង្កាត់ចោមចៅ មុខរបរមិនពិតប្រាកដ ជនសង្ស័យទី២ឈ្មោះ តូច ណុប អាយុ១៧ឆ្នាំភេទប្រុស ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ម៉ូតូជិះមកធ្វើសកម្មភាពម៉ាក MSX ពាកស្លាក់លេខបាត់ដំបង1Q-7708 ។

ប្រភពពបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ម៉ូតូបានទុកម៉ូតូនៅក្រោមបន្ទប់ជួលដោយបានចាក់សោរ.កម៉ូតូត្រឹមត្រូវ លុះចុះមកវិញស្រាប់តែបាត់ម៉ូតូ ក៏នាំគ្នាឆោរឡោរឡើងតាមរកដោយជិះរ៉ឺម៉កកង់បី ក្រោយមកខណះមកតាមផ្លូវ៣៧១ ក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ជនសង្ស័យ បានជិះតាមពីក្រោយតិចៗ ដោយសារតែជនសង្ស័យដឹងខ្លួនមុនក៏ផ្តួលម៉ូតូចោលពីព្រោះម៉ូតូអស់សាំង រួចជនសង្ស័យបានរត់ ឡើងជិះម៉ូតូ MSX របស់បក្សពួក ឃើញដូច្នេះជនរងគ្រោះ បន្តតាមពីក្រោយរហូត រហូតមកជួបនឹងសមត្ថកិច្ចកំពុងល្បាត បានស្រែកអោយជួយតាម រហូតដល់ផ្លូវ៣៧១កែងផ្លូវវេងស្រេងទើបឃាត់បានទាំង២នាក់តែម្តង ហើយនៅនឹងខ្លួនជនសង្ស័យសមត្ថកិច្ចបានរកឃើញ ដែកឆាប ឧបករណ៍សំរាប់កាច់សោរ.ក ១កំផ្លេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនាំមកកាន់ប៉ុស្តិ៍នគរបាលទឹកថ្លា កសាងសុំណុំរឿង បញ្ចូនខ្លួនទៅកាន់អធិការដ្ធាននគរបាលខណ្ឌសែនសុខ ចាត់ការបន្តដើម្បីឡើងតុលាការ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More