Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តលុចស៊ុីសម្ចាស់ស្រវឹងស្រាបើកទៅបុកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច

ភ្នំពេញ.បុរសម្នាក់ស្រវឹងស្រា បើករថយន្តមើលផ្លូវមិនឃើញ ជ្រុលទៅបុកទ្រូងផ្លូវ រថយន្តបែកកង់មុខខាងឆ្វេង កល់ឡើងទ្រូងផ្លូង ទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ត្រូវនិងថ្ងៃ ទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចស្តុំកោសដូងក្នុងសង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក។

តាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាកលុចស៊ីស ពណ៌ស្កRX330 បើកតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបាន បើកវ៉ារថយន្តមួយគ្រឿងដោយខ្វះការប្រុងប្រយ័ត្ន ដោយផ្លូវងងឹតផងនោះ បានជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរថយន្តបែកកង់មុខខាងឆ្វេងឡើងលើទ្រូងផ្លូវទៅមុខលែងរួច តែសំណាងល្អមិនបង្កអោយអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើការវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More