Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក មុត សុវណ្ណ ដឹកនាំកល្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រៀម អបអរសាទរទិវាបុណ្យជាតិ ខួបលើកទី៣៨នៃទិវារជ័យជំនះ៧មករា

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ រួមមាន ប៉ូលិស ប៉េអឹម ដឹកនាំដោយ លោក មុត សុវណ្ណ នាយករដ្ឋបាលខណ្ឌសែនសុខបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងយានយន្តគ្រប់ ប្រភេទ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេ ដើម្បីត្រៀម លក្ខណះអបអរសាទរទិវាបុណ្យជាតិ ខួបលើកទី៣៨នៃទិវារជ័យជំនះ(៧ មករា ១៩៧៩- ៧ មករា ២០១៧)។

ការត្រួតពិនិត្យនោះធ្វើឡើងនៅក្បាលព្រលប់ថ្ងៃទី៦ មករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវហាណូយ (១០១៩) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នៅក្នុងប្រតិបត្តិការនោះ ពុំមានដកហូតអាវុធជាតិផ្ទុះនោះទេ ទាំងអាវុធមានច្បាប់ និងអាវុធគ្មានច្បាប់ពុំមានធ្វើចរាចរណ៍ឆ្លងកាត់ទីនោះឡើយ ប៉ុន្តែមាន ម៉ូតូ និងរថយន្តមួយចំនួន ត្រូវបានសមត្ថកិច្ចឃាត់ធ្វើការផាកពិន័យ និងធ្វើការអប់រំណែនាំ។
លោក មុត សុវណ្ណ ប្រាប់ថាថា ដើម្បីអនុវត្តឱ្យបានទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ រួមទាំងកម្លាំងអធិការនគរបាលខណ្ឌ និងកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងយានយន្តគ្រប់ប្រភេទជារៀងរាល់ថ្ងៃ ប៉ុន្តែថ្ងៃខ្លះធ្វើឡើងនៅពេលរសៀល ពេលខ្លះទៀតធ្វើឡើងពេលយប់ ឬពេលព្រឹក។ ប្រភពដដែលបានបន្តទៀតថា ពេលចុះធ្វើការម្តងៗ តែងតែជួបការលំបាកខ្លះៗ ដោយសារតែមានរថយន្តដឹកជញ្ជូនខ្លះមានឯកសារមិនគ្រប់គ្រាន់ អាងខ្នងធំ ពេលកម្លាំងឃាត់ត្រួតពិនិត្យមិនចង់ឈប់នោះទេ ម្យ៉ាងទៀតទាញទូរស័ព្ទរកអន្តរាគមន៍ផ្សេងៗ។ ចំណែកឯក្រុមរថយន្តធុនមធ្យម និងរថយន្តតាក់ស៊ីវិញ ភាគច្រើនដឹកសំពីងសំពោងលើសកំណត់ ក៏ត្រូវកម្លាំងឃាត់ធ្វើការត្រួតពិនិត្យ និងណែនាំផាកពិន័យដែរ ព្រោះមិនអាចបណ្តែតបណ្តោយឱ្យពួកគេធ្វើតាមអំពើចិត្តបានឡើយ។

ក្រៅពីនេះ ទោះបីជាធ្វើការត្រួតពិនិត្យជារៀងរាល់ថ្ងៃក្តី ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនមិនទាន់បានគោរព និងអនុវត្តតាមច្បាប់ចរាចរណ៍នៅឡើយ។ អ្នកខ្លះនៅតែជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬដាក់កញ្ចក់ នោះទេ មិនតែប៉ុណ្ណោះមានខ្លះទៀត មានមួកហើយអត់ពាក់ដាក់នៅលើចង្អើរកណ្តាលម៉ូតូ ឬមានកញ្ចក់ហើយមិនដាក់ បែរជាទុកក្រោមកែបម៉ូតូទៅវិញ។ ដោយសារមើលឃើញពីភាពខុសឆ្គងដដែលៗ បែបនេះ ទើបកម្លាំងបានស្ទាក់ចាប់យកទៅធ្វើការផាកពិន័យ ធ្វើការណែនាំ និងមានកិច្ចសន្យាត្រឹមត្រូវ បើថ្ងៃក្រោយចាប់បានទៀត នឹងត្រូវផាកពិន័យកាន់តែធ្ងន់ជាងនេះ ។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមហ៊ុនដឹកជញ្ជូននានា ព្រមទាំងរថយន្តតាក់ស៊ីផង ត្រូវតែគោរព និង អនុវត្តច្បាប់ ទាំងអស់គ្នា បើមិនចង់ឱ្យប៉ូលិសចាប់ទេ។ ជាងនេះទៅទៀត កុំបង្កការលំបាក និងភាពស្មុគស្មាញនៅ ពេលកងកម្លាំងកំពុងបំពេញការងារឱ្យសោះ ៕

1 of 4,879

ចំនួនអ្នកទស្សនា
  • 0
  • 112
  • 2,340
  • 8,757,241

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More