Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឆ្ងល់ណាស់ថា ម៉ាញ៉េឡានមួយថ្លៃប៉ុន្មាន បានខំប្តូរជីវិតមកលួចម្លេះ………..?

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ខណះធ្វើសកម្មភាពលួចយកម៉ាញ៉េរថយន្តចេញពីឃ្លាំងស្តុករថយន្តកាប់សាច់មួយកន្លែងករណីនេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង១៤និង០០នាទីរសៀលថ្ងៃទី០៦មករា២០១៧នៅចំណុចផ្លូវ១៩៧៤ក្រុម០៦ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ជនសង្ស័យឈ្មោះ ស ដារ៉ា អាយុ៣៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិម័រសង្កាត់ដង្កោខណ្ឌដង្កោនិងមានស្រុកកំណើត
នៅសង្កាត់បឹងកេងកក០២ខណ្ឌចំការមកក្រុងភ្នំពេញ។

ដើមបណ្តឹងឈ្មោះគីម ជរ ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរលក់គ្រឿងរថយន្តកាប់សាច់ស្នាក់នៅផ្ទះលេខ០៧បេផ្លូវ១៦២សង្កាត់
ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

ប្រភពពីដើមបណ្តឹងបានប្រាប់ថាមុនឃាត់ខ្លួនជនសង្ស័យខាងលើបានលួចចូលទៅក្នុងឃ្លាំងសំងំលួចដោះយកម៉ាញ៉េរថយន្តចេញ ពីកាបិនរថយន្តខណះធ្វើសកម្មភាពនោះត្រូវបានកូនចៅគាត់ឃើញពេលនោះជនសង្ស័យបានរត់ផ្លោះចេញក្រៅរឺបងក៍ត្រូវឃាត់ខ្លួនបានភ្លាមៗយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ដើម្បីសាកសួរ។

នៅចំពោះមុខជនសង្ស័យបានប្រាប់ថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ាញ៉េរថយន្តខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនយកមកសាកសួរនិងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More