Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អតិតយុទ្ធជន ៦គ្រួសារ ទទួលអំណោយពីលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ

ភ្នំពេញ៖ នារសៀលថ្ងៃទី០៧មករា២០១៧នេះលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខនិងជាប្រធានសមាគមអតីតយុទ្ធជនខណ្ឌ បានចុះជួបសំណេះសំណាល និងសួរសុខ
ទុក្ខអតីតយុទ្ធជន០៥គ្រួសារនៅភូមិសែនសុខ០៧សង្កាត់ឃ្មួញខណ្ឌសែនសុខ។ក្នុងឱកាសចុះសួរសុខទុក្ខអតីតយុទ្ធជននោះធ្វើឡើងចំខួប ៣៨ឆ្នាំ នៃថ្ងៃជ័យជំនៈ៧មករា និងបាននាំយកអំណោយមួយចំនួនរួមមានទឹកក្រូច១កេស ភេជ្ជៈប៉ូវកម្លាំងបាកាស១កេស
មី១កេសនិងថវិការម្នាក់ៗ៥មុឺននរៀល។

លោកវរៈសេនីយ៍ឯក ម៉ក់ ហុង បានរំលឹកថា ព្រោះតែការមិនអាចអត់ទ្រាំបានជាមួយការកាប់សម្លាប់ ដ៏ឃោរឃៅរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ឥស្សរជនខ្មែរ និងអ្នកស្នេហាជាតិ ដឹកនាំដោយសម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម និងសម្ដេចតេជោ ហ៊ុន សែន បានរួមប្រមូលកម្លាំងគ្នាបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ និង បានតស៊ូប្រយុទ្ធរហូតវាយផ្តួលរំលំរបប ប៉ុល ពត និងទទួលបានជ័យជម្នះទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ។

លោក ក៏បានអំពាវនាវដល់អតីតយុទ្ធជន ក៏ដូចជាពលរដ្ឋអ្នកស្រឡាញ់សន្តិភាព ត្រូវប្ដេជ្ញា ថែរក្សាការពារសមិទ្ធផលសង្គមជាតិ ឲ្យស្ថិតស្ថេរ គង់វង្ស និងទប់ស្កាត់ មិនឲ្យកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយដូចពីអតីតកាលទៀតឡើយ។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More