Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកអធិការរងក្រុងសៀមរាប និងក្រុមការងារបាននាំយកថវិកា គ្រឿងឧបភោគ បរិភោគជូនប្អូនស្រីរងគ្រោះក្នុងករណីឃាតកម្ម

សៀមរាប៖ ថ្ងៃទី០៦.០១.២០១៧ បន្ទាប់ពីបានបញ្ញ្ជូន សង្ស័យពាក់ព័ន្ទនិងករណីឃាតកម្មកាលពីថ្ងៃទី០១.០១.២០១៧ ទៅតុលាការរួច នៅវេលាម៉ោង ១៦:០០នាទីរសៀលនេះ លោកវរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលបន្ទុកនគរបាលយុត្តិធម៍នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំក្រុមការងារ ទៅចូលជួបសាកសួរសុខ ទុក្ខប្អូនស្រី ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ ជាជនរងគ្រោះ ក្នុងករណីឃាតកម្ម ដើម្បីជម្រាប ប្រាប់ប្អូនស្រីអំពី ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយមានការសហការណ៍ជាមួយអង្គភាព ពាក់ពន្ធ័ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាបចាត់ការតាមនីតិវិធីច្បាប់ រួចរាល់ហើយ សូមប្អូនស្រីស្ងប់ចិត្ត និងយកចិត្តទុកដាក់ថែរក្សាខ្លួន ត្រូវព្យាយាមលេបថ្នាំអោយបានទៀងទាត់ទៅតាមបណ្ដាំលោកគ្រូឫអ្នកគ្រូពេទ្យបានណែនាំ ដើម្បីបានឆាប់ជាសះស្បើយ និងបានត្រឡប់ទៅលំនៅដ្ឋានវិញ។

ជាមួយគ្នានេះដែរលោកវរសេនីយ៍ត្រី នួន ស័ក្តិ ចំរើនរិទ្ធ អធិការរងបាននាំយកថវិការចំនួន ៤០ម៉ឺនរៀល ទឹកសុទ្ធចំនួន ០៥កេះ នឹង ទឹកដោះគោឆៅចំនួន ០៤យួរ មកប្រគល់ជូនប្អូនស្រី នៅនឹងបន្ទប់សម្រាកព្យាបាល ដើម្បីរួមចំណែក បន្ថយការលំបាក នឹងការចំណាយផ្សេងៗ ក្នុងអំឡុងពេល សម្រាកព្យាបាល នៅនឹងមន្ទីពេទ្យបង្អែក ខេត្តសៀមរាបផងដែរ។

1 of 4,875

ចំនួនអ្នកទស្សនា
  • 0
  • 98
  • 2,117
  • 8,754,887

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More