Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពិធីរំលឹកខួបអនុស្សាវីយ៍លើកទី៣៨ ទិវាជ័យជម្នះ ៧-មករា នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី: នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៧នាវេលាម៉ោង៨ និង ០០នាទីព្រឹក នៅរង្វង់មូលគោព្រៃក្រុងសែនមនោរម្យ លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវីយ៍លើកទី៣៨ ទិវាជ័យជម្នះ ៧-មករា-ឆ្នាំ១៩៧៩ – ៧-មករា-២០១៧ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។អញ្ជើញចូលរួមក្នុងឱកាសនោះដែរមាន ស្នងការរងនគរបាលខេត្ត មេបញ្ជការសឹករងខេត្ត មេបញ្ជការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ និងមន្រ្តីអ្នកមុខអ្នកការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សព្រមទាំងប្រជាពលរដ្ឋប្រមាណជាង ១៣០០នាក់ ។
ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តបានឡើងអានសាររំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ទិវារជ័យជម្នះ ៧-មករា-១៩៧៩ ប្រកបដោយអត្ថន័យដ៏ត្រចះត្រចង់ ដែលនាំមកនូវជីវភាពរស់នៅបានកក់ក្តៅដល់ប្រជាពលរដ្ឋដូចសព្វថ្ងៃនេះ ៕ចិន្ដា

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More