Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន

ភ្នំពេញ៖ ដើម្បីឆ្លើយតប និងអនុវត្តន៍តាម យុទ្ធាការដែលរាជរដ្ឋភិបាលកម្ពុជា បានដាក់ចេញ ស្តីពីការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចាប់ពីថ្ងៃទី១ មករា ២០១៧ ដល់ថ្ងៃទី ៣០ មិថុនា ២០១៧សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ គ្រប់បណ្តាលខេត្ត និងរាជធានី បានសម្រុកចុះបង្ក្រាបមិនថាយប់ឬ ថ្ងៃឡើយ។ តួយ៉ាង មួយរយះពេលចុងក្រោយនេះនៅអធិការដ្ឋនគរបាលខណ្ឌមានជ័យបានចុះបង្ក្រាបមុខសញ្ញាជួញ ដូរនិងប្រើ ប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ ក្រោមការដឹកនាំពីលោកវរៈសេនី៍ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យ។ ជាក់ស្តែង កាលពីថ្ងៃទី០៨ កមរា ២០១៧ វេលាម៉ោង ១៦ម៉០០នាទី នៅចំណុច ផ្លូវលេខ៨៧បេតេ ក្រុម ទី០៤ ភូមិ ត្នោតជ្រុំ៦ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងល្បាត នគរបាលប៉ុស្តិ៍ បឹងទំពុន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០២ នាក់ ដែលមានឈ្មោះ ៖
១-ឈ្មោះ ហ៊ិន សោភ័ណ្ឌ ហៅ កណ្តុរ ភេទ ស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅចល័តក្នុងសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ហែម ម៉ុងហេង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ក្នុងនោះសមត្ថកិច្ច ដកហូតវត្ថុតាងមាន ៖ ក្រាមពណ៍សថ្លាចំនួន០២កញ្ចប់ថង់តូច ទូរស័ព្ទដៃចាស់០១គ្រឿង និង លុយខ្មែរ ៤០០០០រៀល ។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ។

 } else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More