Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ព្រលានយន្តហោះ FORT LAUDERDALE សហរដ្ឋអាម៉េរិក បើកដំណើរការ ឡើងវិញហើយ ក្រោយការបាញ់ប្រហារ ស្លាប់៥នាក់

អាកាសយានដ្ឋានអន្តរជាតិ FORT LAUDERDALE ស្ថិតនៅក្នុងរដ្ឋ ហ្វ្លរីដា សហរដ្ឋអាម៉េរិក បានបើក ដំណើរការ ជាថ្មីម្តងទៀតហើយ នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីមានការបាញ់ប្រហារ ទាំងកម្រោលពីសំណាក់ ទាហានជើងចាស់ ក្នុងសម័យសង្គ្រាមអ៊ីរ៉ាក់ បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ និង ៨នាក់ទៀតរបួស រួមទាំងអ្នកដំណើរ រាប់ពាន់នាក់ នាំគ្នារត់ររក ប្រាស់អាយុរៀងៗខ្លួន។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ប៉ូលីសបានបញ្ជាក់ ពីអត្តសញ្ញាណជនសង្ស័យ ដែលបាញ់ប្រហារនោះហើយ គឺឈ្មោះ Esteban Santiago អាយុ ២៦ឆ្នាំ ហើយនៅពេលនេះ ជនសង្ស័យត្រូវបានឃុំខ្លួន និងសួរចម្លើយ ដោយក្រុមភ្នាក់ងារ FBI ជុំវិញការបាញ់ប្រហារ នៅអាកាសយានដ្ឋាន ដ៏មមាញឹក របស់អាម៉េរិកមួយនេះ។
សូមជម្រាបថា ជនសង្ស័យ Santiago ដែលបានប្រើប្រាស់កាំភ្លើង ពាក់កណ្តាលស្វ័យប្រវត្តិនេះ បានបើកការបាញ់ប្រហារ នៅចំណតទី២ នៃអាកាសយានដ្ឋាននោះ បានត្អូញត្អែរថា ក្រុម CIA បានបង្ខំគាត់ ឲ្យមើលវីដេអូរបស់ក្រុមឧទ្ទាម រដ្ឋឥស្លាមជ្រុលនិយម៕

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More