Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចិន តាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះទស្សនកិច្ច ប្រធានាធិបតី កោះតៃវ៉ាន់ ទៅកាន់ទឹកដី អាម៉េរិក

ប្រធានាធិបតីកោះតៃវ៉ា់ន់ គឺលោកស្រី Tsai Ing-wen នៅថ្ងៃសៅរ៍ ទី៧មករា បានចាកចេញពី កោះតៃវ៉ាន់ហើយ សម្រាប់ដំណើរ ទស្សនកិច្ចទៅកាន់ អាម៉េរិកកណ្តាលរយៈពេល ៩ថ្ងៃ។ ដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានប្រទេសចិន ពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ដំណើរទស្សនកិច្ច ដែលមានរយៈពេល ៩ថ្ងៃនេះ គឺដើម្បីជំរុញ ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងអាម៉េរិកកណ្តាល។ កន្លែងសំចតរបស់លោកស្រី Tsai នៅទឹកដីអាម៉េរិក នឹងត្រូវឃ្លាំមើលយ៉ាងដិតដល់បំផុត ព្រោះគេរំពឹងថា អាចនឹងមានការទាក់ទង រវាងលោកស្រី និងលោក ដូណាល់ ត្រាំ នៅក្នុងអាណត្តិក្រោយ ជាប់ឆ្នោត។
លោកស្រីប្រធានាធិបតី Tsai Ing-wen នឹងឆ្លងកាត់ទីក្រុង ហូស្តុន រដ្ឋតិចសាស់ នៅចុងសប្តាហ៍នេះ ហើយបន្ទាប់ពីត្រឡប់ទៅទីក្រុង តាយប៉ិ វិញ តាមទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ នៅចុងសប្តាហ៍បន្ទាប់៕

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More