Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ឆាយ ធី អតីតមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តរតនគិរី បានចុះចូលមកគណបក្សប្រជាជនវិញ

ខេត្តរតនគិរី៖ លោក ឆាយ ធី អតីតមន្ត្រីសិទ្ធិមនុស្សដ៏ល្បីឈ្មោះមួយរូបរបស់អង្គការអាដហុក នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទកាសែត ក្រោយពីការលាលែងចេញពី សមាគមអាដហុកមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរតនគិរី និង លោក ណាប់ ប៊ុនហេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី។

លោក ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងក្នុងឱកាសនោះថា លោក ឆាយ ធី មានអាយុ៤៨ឆ្នាំបានបំរើការងារនៅសមាគមសិទ្ធិមនុស្ស អាដហុក ជិត១០ឆ្នាំមកហើយ ជួយដោះស្រាយប្រជាពលរដ្ឋបញ្ហាដីធ្លី បញ្ហាសិទ្ធិមនុស្ស ការកាប់បំផ្លាញធនធានធម្មជាតិជាដើមហើយត្រូវបានប្រជាពលរដ្ឋ គោរពស្រលាញ់ បានដាក់ពាក្យសុំចូលរួមជា សមាជិកបក្សប្រជាជនកម្ពុជាពេញសិទ្ធ ចាប់ពីពេលនេះតទៅ។

លោក ទេសរដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា សូមជូនពរលោក ឆាយ ធី ឲ្យទទួលជោកជ័យ ក្នុងក្របខណ្ឌការងារ។

លោក ឆាយ ធី បានបកស្រាយបំភ្លឺ ជុំវិញការលាលែងរបស់លោក ពីសមាគមអាដហុក មករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក៍ដោយសារតែលោកមានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុងដោយបានដោះស្រាយបញ្ហាធំៗបញ្ចប់សង្គ្រាមស៊ីវិលយុទ្ធសាស្ត្រឈ្នះឈ្នះ អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចំរើនលើគ្រប់វិស័យ មិនប្រើប្រាស់សង្គ្រាមដណ្តើមអំណាចនិងការកែទម្រង់ជាដើម។

លោក ឆាយ ធី បានបន្តទៀត ថា រូបលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា, លោក ប៊ូ ថង សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល, លោក ទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល, លោក មួង ប៉យ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី និង លោក ថង សាវុន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តរតនគិរី។

ជាមួយគ្នានេះដែរ លោក ទេសរដ្ឋមន្ត្រី លី ធុជ បានប្រកាសទទួលស្គាល់លោក ឆាយ ធី ជាសមាជិកគណបក្សប្រជាជនកម្ពុជាពេញសិទ្ធិចាប់ពីពេលនេះតទៅហើយបានដាក់បេក្ខភាពឈរឈ្មោះមេឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោក ទេសរដ្ឋមន្ត្រី លី ធុជ ថ្លែងរំពឹងថា លោក ឆាយ ធី ប្រមូលសម្លេងគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា ពេលបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខនេះ។

គួររំលឹកផងដែរថា មេឃុំប៉ាតេ ស្រុកអូរយ៉ាដាវខាងលើនេះ គ្រប់គ្រងដោយគណបក្សសម រង្ស៉ី ចំនួន២អណត្តិមកហើយ៕ចិន្ដា

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More