Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន4 នាក់ត្រូវកម្លាំងប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជាបន្តបន្ទាប់

ភ្នំពេញ៖  ជនសង្ស័យប្រើប្រាស់គ្រឿងញៀនប៤នាក់ និងដកហូតថ្នាំញៀនពីរកញ្ចប់ ត្រុវកម្លាំងប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួន កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧ ត្រង់ចំនុចស្តុបណូគាអូបែកក្អម ផ្លូ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។និងមួយចំនុចទៀតត្រង់ចំនុចមុខហាងខារ៉ាអូខេ ញូស្តា ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តាមប្រភពតពីកម្លាំនគរបាលខាង លើបានអោយដឹងថាមុនពេលកើតហេតុកម្លាំងខាងលើបានធ្វើការល្បាតក្នុងមូលដ្ឋាន ខណះកម្លាំងខាងលើបានធ្វើការល្បាតដល់ចំនុចទីមួយស្រាប់តែឃើញបុរសពីរនាក់ជិះម៉ូតូមួគ្រឿងម៉ាកStep ពណ័ខ្មៅគ្មានស្លាកលេខ បើកតាមផ្លូវខាងលើហើយដោយសមត្ថ កិច្ចមានការសង្ស័យក៍បានធ្វើការជិះម៉ូតូប្រដេញពីក្រោយហើយក៍ធ្វើការឃាត់ឆែកឆេរលើខ្លួនពួកគេក៍បានប្រទះឃើញថ្នាំញៀនមួយកញ្ចប់តូចនៅលើខ្លួនពួកគេ ចំនែកឯពីរនាក់ផ្សេងទៀតក៍ត្រូវសមត្ថកិច្ចឃាត់ឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់តូចនៅលើខ្លួនអ្នកពួកគេផងដែរ។

ជនសង្ស័យទាំង4នាក់មាន ទី១ ឈ្មោះ រិ ម៉េត អាយុ១៧ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ទី២ ឈ្មោះ ឌឺន ដេត អាយុ២០ សំណង់ ស្នាក់នៅភូមិស្វាយចេក សង្កាត់គោរកា ខណ្ឌព្រែកព្នៅ។

ទី៣ ឈ្មោះ ឆេង ហេង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបបុគ្គលិក ខារ៉ាអូខេ ញ៉ូស្តា ផ្ទះជួល ម្ដុំភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយហាងខារ៉ាអូខេញ៉ូស្តា។

ទី៤ ឈ្មោះ សួង ផាកាសុីល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បច្ចុប្បន្នអ្នកទាំងបួននិងវត្ថុតាងត្រូវបានបញ្ជូនយកទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការទៅតាមនីតិវិធី ៕

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More