Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចស្រុកសំរោងទង ក្របួចចោរលួចម៉ូតូ២នាក់

កំពង់ស្ពឺ.ជនសង្ស័យចំនួន០២នាក់ក្រោយពីធ្វើសកម្មភាពលួចម៉ូតូគេគេចខ្លួនបាត់កាលពីវេលាម៉ោង២រំលងអាធ្រាត ថ្ងៃទី​៩​មករាឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចស្រុកសំរោងទង ក្របួចបានទាំង២នាក់កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ ថ្ងៃទី៩ មករានោះផងដែរ នៅចំនុចភូមិព្រៃកោះ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ ដោយដកហូតបានម៉ូតូម៉ាក Duke ស្លាកលេខភ្នំពេញ​1FW-4546វិញជូនជនរងគ្រោះ។

ជនសង្ស័យទី១.មានឈ្មោះចក់ ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិលាកអន្លូក ឃុំរលាំងចក ស្រុកសំរោងទង និង ជនសង្ស័យទី២.មានឈ្មោះប្រាក់ ភាព ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃ​កោះ​ ឃុំវល្លិស ស្រុកសំរោង ទងខេត្តកំពង់ស្ពឹ ។ ចំនែកជនរងគ្រោះមានឈ្មោះ យិន ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ ភូមិព្រៃកោះ ឃុំវល្លិស ស្រុកសំរោង ទងខេត្តកំពង់ស្ពឹ។

តាមប្រភពពីសមត្ថកិចច្ចបានអោយដឹងថា  មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅក្រោមផ្ទះ លុះ​ចុះ​មក​ក្រោម​បត់​ជើង​តូច​ស្រាប់តែបាត់ម៉ូតូមិនដឹងទៅណាក៏ផ្អើលឆោរឡោរឡើង ហើយដឹងដល់សមត្ថកិច្ចអោយជួយអន្តរាគមន៏ រហូតកម្លាំងតាមស្រាវជ្រាវចាប់បានជនសង្ស័យដោយដកហូតបានម៉ូតូមកវិញ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះពិតប្រាកដ​មែន​។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចឃុំខ្លួន និងកសាងបញ្ជូនឯកសារ ទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More