Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(VIDEO)ចំណតរថយន្តស្រុកសំពៅលូន ល្បែងក្តាមឃ្លោកដុះស្លែ សម្ងំកើបលុយរាប់សែនលានយ៉ាងសុខសាន្ត ជ្រកក្រោមស្លាកយីហោវីង

បាត់ដំបង៖ ល្បែងវង់ក្តាមឃ្លោកដែលជ្រកក្រោមយីហោវីងវេលុយ​ កំពុងដំណើរការយ៉ាងរលូន នឹងសម្ងំកើបលុយចាញ់ឈ្នះរាប់​សែនលានក្នុងមួយថ្ងៃ ដោយមិនខ្លាចញញើតទៅនឹងសមត្ថកិច្ចឡើយ ដោយម្ចាស់ផ្ទះអះអាងថាបង់លុយអោយសមត្ថកិច្ចគ្រប់ស្ថាប័នអស់ហើយ ចង់នរណាចុះថតអីក៏មិនខ្វល់ ព្រោះគ្មានអ្នកណាមកចាប់ទេ។

ថ្មីៗនេះការលេចចេញនូវរូបភាពបទល្មើសល្បែងស៊ីសងក្តាមឃ្លោក០១វង់ធំ ជ្រកក្រោមស្លាកយីហោវីង ដែលមានម្ចាស់ឈ្មោះប៊ន ភេទប្រុស អាយុប្រហែល៤០ឆ្នាំ​ នៅចំណុចបេនឡានតាក់ស៊ី ស្ថិតភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង​ លេងយ៉ាងអនាធិបតេយ្យ ស្រែកហ៊ោកញ្ច្រៀវតាមចិត្ត គ្រាដែលម្ចាស់ផ្ទះថាមិនខ្វល់នោះឡើយ ខណ:មានបងប្អូនប្រជាពលរដ្ឋចូលទៅមើលហើយថតរូបភាពកាលពីថ្ងៃទី៩​ ខែមករា ឆ្នាំ២០១៧ម្សិលម៉ិញនេះ។

ប្រជាពលរដ្ឋបានរិះគន់ថា បើពិតដូចជាម្ចាស់ទីតាំងបានអះអាងយ៉ាងដូចនេះមែន ប្រាកដជាចប់បាត់ហើយព្រោះក្នុងនាមសមត្ថកិច្ចអាជ្ញាធមូលដ្ឋានមេចមិនគិតគួរដល់ភូមិឃុំសុវត្ថិភាពនោះទេ បែជារួមដៃគ្នាមកលុយពីបទល្មើសបែបល្បែងស៊ីសងទៅវិញធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់ទីសារធាណៈ នឹងធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ ក្នុងនាមជាសមត្ថកិច្ចដែលមានតួនាទីបំរើប្រជាពលរដ្ឋ​ និងការពារសន្តិសុខក្នុងសង្គម ដើម្បីលុបបំបាត់ រាល់បទល្មើសទាំងឡាយដែលកំពុងកើតមាន ។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More