Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក សត ណាឌី និងក្រុមការងារថ្នាក់ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក សំ សារិទ្ធ សមាជិកក្រុមប្រឹក្សាស្រុក

សៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ លោក សត ណាឌី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជីក្រែង អមដំណើរដោយសហការីជាច្រើននាក់ទៀត បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី សំ សារិទ្ធ ជាមន្ត្រីនគរបាលចូលនិវត្តន៍ ជាសមាជិកក្រុមប្រឹក្សាស្រុក និងជាសមាជិកអតីតយុទ្ធជនកម្ពុជា ដែលមានទីលំនៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែងខេត្តសៀមរាប។នៅក្នុងឱកាលនោះដែលលោក សត ណាឌី ប្រធានក្រុមការងារថ្នាក់ខេត្ត ក៏ដូចជាសហការី បាននាំយកនូវថវិកាចំនួន ០៨លានរៀល ក្នុងនោះមានថវិកាសមាគមន៍មិត្តនគរបាលចំនួន ០៤លានរៀល និង ថវិការមរណៈសង្គ្រោះចំនួន ០៤លានរៀល ជូនក្រុមគ្រួសារសព លោក សំ សារិទ្ធ ដើម្បីផ្តង់ផ្គង់ និងដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាដោះស្រាយនូវបញ្ហាខ្វះខាតក្នុងពេលរៀបចំកម្មវិធីបុណ្យផងដែរ។

លោក សត ណាឌី ប្រធានក្រុមការងារបានមានប្រសាសន៍ទៅកាន់ក្រុមគ្រួសារសពថា ថវិកាដែលប្រគល់ជូននាពេលនេះ ជាគោលនយោបាយ របស់សម្ដេចឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ នេះជាការបញ្ជាក់ពីការយកចិត្តទុកដាក់ និងចូលរួមរំលែកទុក្ខ ពីសំណាក់អស់លោកជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះក្រុមគ្រួសារសព ក៏ដូចជាក្រុមគ្រួសារបងប្អូនជាសមាគមមិត្តនគរបាលជាតិកម្ពុជាទាំងអស់គ្នាផងដែរ។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More