Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិតិភាពក្នុងពីធីកាត់​ខ្សែបូរ​ណ៌សម្ពោធច្រកទ្វារអន្តរ ជាតិត្រពាំងក្រៀង-ណងណុកខៀន

ខេត្តស្ទឹងត្រែង៖ នៅព្រឹកមិញនេះ បន្ទាប់ពីបានកាត់ខ្សែបូរណ៌សម្ពោធច្រកទ្វារអន្តរ ជាតិត្រពាំងក្រៀង-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែងជាប់នឹងខេត្តចំប៉ាសាក់រួចហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ថងលូន ស៊ីស៊ូលីត (Thongloun SISOULITH ) នាយករដ្ឋមន្រ្តីឡាវបានអញ្ជើញទៅពិនិត្យទំនប់វារីអគ្គីសនីដងសាហុងរបស់ប្រទេសឡាវដែលមានម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីព្រំដែនខេត្តស្ទឹង ត្រែងកម្ពុជា ដែលស្ថិតនៅក្នុងតំបន់ស៊ីផាន់ដនភាគខាងត្បូងប្រទេសឡាវ។

ទំនប់វារីអគ្គីសនីនេះមានកម្ពស់ប្រហែលពី ៣០ ម៉ែត្រ ទៅ ៣២ម៉ែត្រ និងមានប្រវែងប្រហែល ៧គីឡូម៉ែត្រ ហើយអាចផលិតថាមពលអគ្គិសនីបានចាប់ពី ២៤០មេហ្គាវ៉ាត់ ទៅ ៣៦០មេហ្គាវ៉ាត់។ នៅក្នុងទឹកដីឡាវព្រឹកមិញនេះ សម្តេចតេជោ បានអញ្ជើញចូលថ្វាយបង្គំព្រះសង្ឃដែលគង់នៅវត្តមួយផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ដែលបានលក់អគ្គីសនីក្នុងតម្លៃថោកមកអោយប្រទេសកម្ពុជា ដែលភាគច្រើនប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអរគុណចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរដើម្បីបំរើផលប្រយោជន៍រួម ជាពិសេសក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ឡាវអោយកាន់តែប្រសើរឡើង។ បន្ទាប់ពីបានពិសារអាហារថ្ងៃត្រង់ជាមួយលោកនាយករដ្ឋមន្រ្តីឡាវរួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញតាមឧទ្ឋម្ភាគច័ក្រពិសេស​វិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញនៅរសៀលថ្ងៃនេះប្រកប​ដោយសុវត្ថិភាព៕

1 of 4,895

ចំនួនអ្នកទស្សនា
  • 2
  • 1,248
  • 1,736
  • 8,767,487

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More