Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់មនុស្សចំនួន0៥នាក់ ក្នុងករណីបង្រ្កាបទីតាំងល្បែងហ្កេមបាញ់ត្រីចំនួន ០២ កន្លែងនៅក្រុងបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧ វេលា ម៉ោង ១៤និង១០នាទី តាមបទបញ្ជារបស់ឧត្តមសេនីយ៍ ទោ ស ថេត ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយ មានការចូលរួមដឹកនាំពី លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តដំបងកម្លាំងនគរបាលការិយាល័យ ព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរួមជាមួយកម្លាំងនគរបាលក្រុមបង្ការបង្ក្រាបនិងកម្លាំងនគរ បាលនៃអធិការដ្ឋាននគរបាលក្រុង បាត់ដំបង ដែលមានលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរ បាលយុត្តិធម៌បានចុះបង្ក្រាបករណី ល្បែងហ្កេមបាញ់ត្រីចំនួន ០២ កន្លែងនៅចំណុចក្រុម ទី៤២ ភូមិព្រែក មហាទេព សង្កាត់ ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង ។

ក្នុងករណីនេះបានឃាត់ ខ្លួន មនុស្សចំនួន0៥នាក់ ៖
១-ឈ្មោះ សុាំ វៃឃឿន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅសង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង (ជាមេកា) ។
២-ឈ្មោះ សៀ ចាន់ថុល ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិ ឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
៣-ឈ្មោះ យ៉ត លី ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅវត្តលៀប សង្កាត់ចំការ សំរោង ក្រុងនិងខេត្តបាត់ដំបង។
៤-ឈ្មោះ ជ័រ មុនី ភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងនិងខេត្តប៉ៃលិន។
៥-ឈ្មោះ ជួន មិត្យ ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង និងខេត្តបាត់ដំបង។
សំភារៈតាងដកហូតមាន៖«ទូបាញ់ត្រីចំនួន០២ទូ»
ចំពោះវត្ថុតាងត្រូវបានដក ហូតនិងជន សង្ស័យ កំពុងធ្វើការសាកសួរ ស្រាវជ្រាវ នៅស្នងការដ្ឋាននគរបាលខេត្ត និងចាត់ការ បន្តតាមនីតិវិធី៕

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More