Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អភិបាលស្រុកអូរជុំ បើករថយន្តTUNDRA ក្នុងល្បឿនលឿន បុករថយន្ត Nissan Navara រួចបើកទា្វររត់បាត់

រតនគិរី៖ រថយន្ត TUNDRA សេរីទំនើបមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-9217 ដែលត្រូវបានគេស្គាល់ឈ្មោះ ហឿង ខឿង អភិបាលស្រុកអូរជុំ បើកបរក្នុងល្បឿនលឿនខុសពីបទដ្ឋានបច្ចេកទេសល្មើស​ នឹងច្បាប់ចរាចរណ៍ ក្នុងផ្លូវបែកជាបួនបានបុកទៅលើរថយន្ត Nissan Navara បណ្តាលអោយរថយន្តទាំង២​ រងការខូចខាតទាំងសងខាង។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែមករា​ ឆ្នាំ២០១៧ត្រង់ចំណុចផ្លូវបែកជា បួន ទល់មុខការ៉ាស់សាំង Tela ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញរថយន្ត Nissan Navara ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AD-1785 អ្នកបើកបរឈ្មោះ សេង ផាន់ណារ៉ា ភេទប្រុស មានទីលំនៅភូមិចែត្រ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី បានបើករថយន្តតាមបណ្តោយផ្លូវជាតិលេខ៧៨​ ក្នុងទិសដៅពីលិចទៅកើតល្បឿនមធ្យម និងអ្នករួមដំណើរឈ្មោះ ឈិន ម៉េងហឿន(ប្រពន្ធនិងកូនតូច)មានមុខរបរ គ្រូបង្រៀននៅស្រុកបកែវ​។

លុះមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានរថយន្តម៉ាកTUNDRA​ របស់លោកស្រីអភិបាលស្រុកអូរជុំ បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន(ផ្លូវតូចបែកជាបួន)បានបុកទៅលើរថយន្ត Nissan Navara យ៉ាងពេញទំហឹងតែម្តង ចំជំហៀងខាងឆ្វេងធ្វើឲ្យរថយន្ត Nissan Navara វិល៣ជុំ បែរក្បាលរថយន្តទៅលិចវិញ ខូចខាតយ៉ាងដំណំ សំណាងល្អពុំបានប៉ះពាល់ដល់អាយុជីវិតមនុស្ស និងអ្នកធ្វើដំណើរតាមដងផ្លូវឡើយ។​ ក្រោយពេលកើតហេតុលោកស្រី អភិបាលស្រុកអូរជុំបើកទ្វារត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោកចុះមកអន្តរាគមន៍ធ្វើការវាស់វែងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយតាមនិតវិិធី៕

 

 } else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More