Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឯកឧត្តម វេង សាខុន ចុះពិនិត្យនិងវាយតម្លៃការនាំចេញដំឡូងមីទៅកាន់ប្រទេសថៃ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសហការីចុះពិនិត្យនិងវាយតម្លៃការនាំចេញដំឡូងមីទៅកាន់ប្រទេសថៃ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង តាមរយៈនៃផ្តល់វិញ្ញាបនប័ត្របញ្ជាក់ពីភូតគាមអនាម័យមុនការនាំចេញ ដោយអគ្គនាយកដ្ឋនកសិកម្ម ។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ឲ្យដឹងថាកាលពីឆ្នាំ២០១៦កន្លងទៅនេះ កម្ពុជាបាននាំចេញ៖
1) ដំឡូងមីចំណិតចំនួន ២,៩ លានតោន
2) ដំឡូងមីស្រស់ចំនួន ០,៧ លានតោន
3) ម្សៅដំឡូងមីចំនួន ៣៤ ពាន់តោន
4) កាកសំណល់ដំឡូងមី ២៦ ពាន់តោន
ដោយឡែកតាមសេចក្តីរាយការណ៍របស់លោកប្រធាបមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានបញ្ជាក់អោយដឹងថា៖
1) ផលិតដំឡូងមីចំណិតចំនួន ១,៨លានតោនក្នុងមួយឆ្នាំ(គិតជានៅស្រស់ចំនួន៤លានតោន)
2) បាននាំចេញទៅកាន់ប្រទេសថៃចំនួន ១,៥ លានតោនក្នុងមួយឆ្នាំ
3) តម្លៃទិញចូលដំឡូងចំណិត ៥០០ ៛ ក្នុងមួយគីឡូក្រាម
4) តម្លៃលក់ចេញទៅដល់ប្រទេសថៃ ៧០០ ៛ ក្នុងមួយគីឡូក្រាម

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More