Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យានយន្តកែច្នៃខុសលក្ខណៈបច្ចេក ទេសចំនួន ១៩ គ្រឿងត្រូវបានធ្វើការកាត់តម្រឹមមុនអនុញ្ញាតិឲ្យធ្វើចរាចរណ៍លើដងផ្លូវ

ខេត្តបាត់ដំបង៖ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ នេះអនុវត្តតាមមតិណែនាំជាប្រចាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាឯកឧត្តម អគ្គស្នងការរងទទួលបន្ទុកជំនាញ និងដោយមានការយកចិត្តទុកដាក់ជំរុញជាប្រចាំពី ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានណែនាំឲ្យកម្លាំងនគរបាលការិយាល័យជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន សហការណ៍ជាមួយមន្រ្តីជំនាញនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ព្រមទាំងកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការត្រួតពិនិត្យរាល់មធ្យាបាយធ្វើដំណើរក្នុងភូមិសាស្រ្តខេត្ត ជាក់ស្តែងថ្ងៃនេះបានត្រួតពិនិត្យលើយានយន្ត ចំនួន២៦១គ្រឿង ហើយរកឃើញយានយន្តកែចៃ្នខុសលក្ខណៈបចេ្ចកទេសចំនួន១៩គ្រឿង ដែលចាំបាច់ត្រូវធ្វើការកាត់តម្រឹមនូវចំណែកដែលខុសលក្ខណៈបច្ចេកទេសនេះនៅហ្នឹងកនែ្លងចំនួន១០គ្រឿង ក្រៅពីនោះនគរបាលបានធ្វើកិច្ចសន្យាឲ្យម្ចាស់យាន្តយន្តទៅកាត់តម្រឹមនូវចំណែកដែលខុសលក្ខណៈបច្ចេកទេសដោយខ្លួនឯងហើយបើនៅតែបន្តសកម្មភាពល្មើសបន្តទៀត នឹងមានវិធានការជាក់ស្តែងខាងផ្លូវច្បាប់ ។

លោកវរសេនីយ៍ឯក សាត គឹមសាន នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានបានធ្វើសំណូមពរដល់ម្ចាស់យានយន្តដែលធ្វើដំណើរតាមដងផ្លូវ សូមមេត្តាគោរព ច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន បើទោះបីជាយានយន្តបានឆៀករួចហើយឬមាន បណ័្ណអាជីវកម្ម ហើយក្តី ប៉ុន្តែបើយានយន្តទាំង នោះមានលក្ខណៈកែច្នៃខុសលក្ខណៈបច្ចេកទេស សូមមេត្តាកាត់តម្រឹមឲ្យបានត្រឹមត្រូវមុន នឹងធ្វើចរាចរណ៍ ព្រោះថា ករណីបែប នេះគឺ បានផ្ទុយនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាផង និងជាហេតុ ងាយបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕

1 of 4,904

ចំនួនអ្នកទស្សនា
  • 0
  • 179
  • 11,535
  • 8,788,090

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More