ឃើញដូចទំនង ចូលលួចទូរស័ព្ទ ត្រូវម្ចាស់គេភ្ញាក់ទាន់ ស្រែកឆោឡោចាប់ជាប់
ភ្នំពេញ៖ នៅទី ១៦ខែ មិថុនា ឆ្នាំ ២០១៦ ជនសង្ស័យម្នាក់ ត្រូវបានបងប្អូន ប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បាន ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីបានចូលធ្វើ សកម្មភាពលួចទូរស័ព្ទពីរគ្រឿង ក្នុងផ្ទះមួយកន្លែងស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅម៉ោងប្រមាណ ១៤៖៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ។
បើតាមអ្នកភូមិឬស្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ ញ៉ែម វាសនា អាយុ១៧ ដែលមានទីលំនៅ ក្នុងខណ្ឌដង្កោ បានចូលធ្វើសកម្មភាពលួចទូរស័ព្ទ ក្នុងផ្ទះជនរងគ្រោះដែលកំពុងដេក ខណៈកំពុងធ្វើសកម្មភាព ជនរងគ្រោះបានភ្ញាក់ដឹងខ្លួន រួចស្រែកថាចោរៗ ក៏ឭដល់ប្រជាពលរដ្ឋនៅក្បែរខាង រួចនាំគ្នាដេញចាប់ប្រគល់ជូន កម្លាំងអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងប្រជាការពារ។
សាក្សីបានបន្តទៀតថា ក្រោយឃាត់ខ្លួន មន្ត្រីជំនាញ បានរកឃើញជនសង្ស័យមានថ្នាំញៀនចំនួន ៥កញ្ចប់តូចនៅក្នុងខ្លួនថែមទៀត បន្ទាប់មកកម្លាំងអាវុធហត្ថ ក៏បាននាំខ្លួនទីកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
document.currentScript.parentNode.insertBefore(s, document.currentScript);