Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នាយឧត្តមសេនីយ៍ នេត សាវឿន៖ ស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ​ខិតខំចាត់វិធានការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿនញៀនបន្តទៀត

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃ​យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ​ខិតខំចាត់វិធានការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿនញៀនបន្តទៀត ទោះបីជារយៈពេល១០ថ្ងៃ នៃយុទ្ធនាការនេះ ទទួលបានលទ្ធគួរឲ្យកត់​សម្គាល់យ៉ាងណាក៏ដោយ។នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល ១០ថ្ងៃ នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៧នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ថា ដោយមានការ​ចាត់​តាំង​ជាបន្តបន្ទាប់នូវយន្តការទទួលខុសត្រូវ ក៏ដូចជាផែនការសកម្មភាព​សម្រាប់អនុវត្តផែនការយុទ្ធនាការ ដោយផ្អែកតាមភូមិសាស្រ្ត និងវិស័យ​ជំនាញ នៃភាគីពាក់ព័ន្ធ ដោយទទួលបានការអបអរសាទរ គាំទ្រពី​សំណាក់សាធារណៈមតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តម បន្តថា កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានបើកប្រតិបត្តិការ ក្នុងការអនុវត្តវិធានការអនុវត្តច្បាប់ដោយបានបង្រ្កាបការជួញដូរ និងប្រើ​ប្រាស់គ្រឿងញៀនខុសច្បាប់យ៉ាងសកម្ម និងទទួលបានលទ្ធផល​គួរឲ្យ​កត់សម្គាល់។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ណែនាំឲ្យ​ក្រុម​លេខាធិការដ្ឋានផ្សព្វផ្សាយពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ឲ្យដល់សហគមន៍ គ្រឹះស្ថានសិក្សាអប់រំ ទាំងរដ្ឋ និងឯកជន ក្រុមហ៊ុនដឹកជញ្ជូន សិល្បៈករ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស ពិសេសក្មេងទំនើង និងជនងាយរងគ្រោះ ដើម្បីឲ្យបានជ្រួតជ្រាប និងជួយចូលរួមផ្សព្វផ្សាយបន្ត។
សូមបញ្ជាក់ថា លទ្ធផលបង្រ្កាបរួមរយៈពេល១០ថ្ងៃមានជិត ៤០០ករណី ឃាត់ខ្លួន ៩២៧នាក់ ស្រី៥៥នាក់ ចាប់យកគ្រឿងញៀន ៨៩៩,៥ក្រាម ក្នុងនោះមាន ICE ៧៧៦,០៦ក្រាម WY ៣០,៥៨ក្រាម អ៊ិចស្ដាស៊ី ៦០ក្រាម និងកេតាមីន ១២,៨៦ក្រាម ម៉ូតូ ៤១គ្រឿង រថយន្ត ៤គ្រឿង អាវុធខ្លី ១ដើម អាវុធកែច្នៃ ៤ដើម និងទូរសព្ទដៃ ១២៧គ្រឿង ក្នុងនោះ៖ ករណីជួញដូរ ២៤៣ករណី ឃាត់ខ្លួន ៤៨៩នាក់ ស្រី ៣៣នាក់ ករណីសំយោគ-កែច្នៃ ១ករណី ឃាត់ខ្លួន ៣នាក់ ករណីប្រើប្រាស់ ១៣១ករណី ឃាត់ខ្លួន ៤៣១នាក់ ស្រី ១៥នាក់ (អប់រំធ្វើកិច្ចសន្យាបញ្ជូន​ឲ្យអាណាព្យាបាល ៣៩នាក់ ទៅតុលាការ ៩១នាក់ និងបញ្ជូន ទៅមណ្ឌលបណ្ដោះអាសន្ន អប់រំព្យាបាល ស្ដារនីតិសម្បទា ៣០១នាក់ ) , បង្រ្កាបតាមដីកា ៤ដីកា ជាករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួន ៤នាក់។ លទ្ធផលបង្រ្កាបទាំង ជិត ៤០០ករណីនេះ គឺមានមន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបបាន ១២ករណី ឃាត់ខ្លួន ២៩នាក់ ស្រី ៤នាក់ (ជួញដូរ ១១ករណី=១១នាក់ និងប្រើប្រាស់ ៩ករណី=១៩នាក់ ស្រី ២នាក់)និងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្រ្កាបបាន ២២ករណី ឃាត់ខ្លួន ៤៨នាក់ ស្រី ២នាក់។
ក្នុងនោះដែរលេខាធិការដ្ឋាន ក៏បានចុះអនុវត្តវិធានការរដ្ឋបាលនៅតាម​ទីតាំងប្រកបអាជីវកម្មចំនួន ៥៣លើក រួមមាន អញ្ជើញម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ មកប្រជុំស្ដាប់ការណែនាំចំនួន ១១លើក មានអ្នកចូលរួម ១៦៧នាក់ ស្រី ៥៨នាក់ (ខេត្តកំពង់ធំ ក្រចេះ សៀមរាប ស្វាយរៀង ) , ចុះអប់រំម្ចាស់ទីតាំងអាជីវកម្មចំនួន ៤១លើក រួមមាន KTV ១៤កន្លែង ភោជនីយដ្ឋាន ១៣កន្លែង ផ្ទះជួល ១២កន្លែង ផ្ទះសំណាក់ ១កន្លែង និងកិ្លបកម្សាន្ត ១កន្លែង (រាជធានីភ្នំពេញ កំពង់ចាម ព្រៃវែង ពោធិសាត់ ស្វាយរៀង និងខេត្តព្រះសីហនុ ), ចុះបិទទីតាំងអាជីវកម្មអ៊ិនធើណែត ១លើក ក្រោយពិនិត្យឃើញមានសកម្មភាពប្រើប្រាស់គ្រឿងញៀន (ខេត្តសៀមរាប) ក្នុងនោះដែរ លេខាធិការដ្ឋានក៏បានផ្លាស់ប្ដូរព័ត៌មាន​ករណីគ្រឿងញៀន ជាមួយការិយាល័យ BLO នៃប្រទេសថៃ ចំនួន ២លើក រួមមាន ការិយាល័យ BLO ប្រចាំប៉ុស្តិ៍ច្រកទ្វារអន្តរជាតិចាំយាម (ខេត្តកោះកុង) និងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ (ខេត្តព្រះសីហនុ) ៕

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More