Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ធ្លាយរឿងអាស្រូវ ប្រធានគយ ខេត្តកណ្តាល ចាត់ឲ្យមន្ត្រី ប្រមូលលុយពី ក្រុមឈ្មួញ

ខេត្តកណ្តាល៖មានការលើកឡើងថា ភាពមិនក្រក្រតី របស់ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកណ្ដាល លោកវ៉ូ វណ្ណា ត្រូវបានបើកកកាយ ជាសាធារណះ នាំឲ្យមានការ រិះគន់ជុំទិស ចំពោះបាតុភាព ការងារ អសកម្ម នានារបស់ ប្រធានគយខេត្ត កណ្ដាលរូបនេះ។ ហើយករណីនេះ ត្រូវបាន ប្រព័ន្ធ ផ្សព្វផ្សាយ ជាច្រើនបាន សសេរលាតត្រដាង ជាបន្តបន្ទាប់ផងដែរ។មានសេចក្តីរាយការណ៍ មកថាមេគយ ខេត្តកណ្តាល ចាត់កូនចៅ ឲ្យប្រមូលលុយ ពីក្រុមឈ្មួញដឹក ទំនិញមិនប្រក្រតី គ្រប់ច្រក មិនខ្វល់ពីការ ប្រមូលពន្ធ ដោយតម្លាភាពឡើយ។ មេឈ្មួញធំៗ បាននាំចូលទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ ពីប្រទេសវៀតណាម មករាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល គ្មានឧបសគ្គទៀតឡើយ ព្រោះរាល់ការ ឆ្លងកាត់ទំនិញខុសច្បាប់ទាំងនោះ ពួកគេគ្រាន់តែរាយការណ៍ និងបង់លុយឲ្យជំនាញគយ តាមរបៀបពុករលួយ ។
ប្រភពព័ត៌មានពីឈ្មួញ បានបញ្ជាក់ថា លោក វ៉ូ វណ្ណា ប្រធានសាខាគយ ខេត្តកណ្តាល បានចាត់តាំង មន្ត្រីក្រោមឱវាទ ឲ្យចុះប្រមូលលុយ ពីក្រុមឈ្មួញគ្រប់ច្រកល្ហក សុទ្ធសឹងជាចំណូលមិនប្រក្រតី។
ចាប់តាំងពីពេលដែលលោក វ៉ូ វណ្ណា ត្រូវបានតែងតាំង ជាប្រធានសាខាគយ ប្រចាំខេត្តកណ្តាល ភាពអនាធិបតេយ្យ នៃការដឹកទំនិញខុសច្បាប់ កើតឡើងយ៉ាងក៏ដោយ តែគ្មានការបង្ក្រាបឡើយ នេះជាការបញ្ជាក់ របស់មន្ត្រីគយតូចតាច នៅខេត្តកណ្តាល ។
ប្រភពដដែលបានបញ្ជាក់ថា ការកើបលុយពីការហូរចូល ទំនិញបង់ពន្ធមិនគ្រប់ របស់មេឈ្មួញធំៗ ដែលនាំឲ្យខាតបង់ ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈថវិកាទាំងនោះ បានធ្លាក់ចូលទៅក្នុងហោប៉ៅ លោក វ៉ូ វណ្ណា យ៉ាងរលូន។ មុនពេលពេលតែងតាំង ជា ប្រធានសាខាគយ ប្រចាំខេត្តកណ្តាល លោក វ៉ូ វណ្ណា ក៏បានរងការិះគន់ថា ធ្លាប់សម្រួលឲ្យឈ្មួញ រត់ពន្ធទំនិញខុសច្បាប់ តាំងពីនៅធ្វើជា ប្រធានការិយាល័យគយ ប្រចាំច្រកត្រពាំងផ្លុង ដែលនៅទីនោះ ឈ្មួញទាំងតូចទាំងធំ ត្រូវសុំការយោគយល់ និងបង់លុយឲ្យលោក វ៉ូ វណ្ណា។
ប្រភពព័ត៌មាន បានបញ្ជាក់ថា បទល្មើសសេដ្ឋកិច្ច ភាគច្រើន កើតឡើង តាមរយៈការឃុបឃិត ឲ្យមានអំពើរត់ពន្ធ ទំនិញខុសច្បាប់ ពីប្រទេសវៀតណាម តាមច្រកនានា ដូចជាច្រកក្អមសំំណរ។
ប្រភពដដែលបានរិះគន់ថា គោលនយោបាយ របស់រដ្ឋាភិបាល ក្នុងការកៀងគរ ថវិកាជាតិ ឲ្យបានច្រើន តាមរយៈការប្រមូលពន្ធ ដោយតម្លភាព និងមានប្រសិទ្ធភាពនោះ គ្មានតម្លៃអ្វីទេ ព្រោះមន្ត្រីគយ មួយចំនួន ដូចជាលោក វ៉ូ វណ្ណា គិតតែពីផល ប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ។ គេហទំព័រ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺពីលោកវ៉ូ វណ្ណា នៅឡើយទេ ដោយមិនមាន លេខទូរស័ព្ទ៕ ប្រភព៖ សៀមរាបប៉ុស្ដិ៍

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More