Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(video)ឡានបុកឡានបាក់បង្គោលភ្លើងក្រឡាប់រថយន្តសង្កត់មនុស្សស្លាប់ម្នាក់និងរបួសធ្ងន់៣នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានបាត់បង់ជីវិតភ្លាមៗ ឯ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ខណ:ដែលមានរថយន្តហ៊ីយ៉ាន់ដាយ បើកទៅបុករថយន្តលុចស៊ីស ពេញទំហឹងបណ្ដាលអោយ រថយន្តហ៊ីយ៉ាន់ដាយរេចង្កូតទៅ បុកបង្គោលស្តុបបាក់១ដើម ហើយរថយន្តនោះក្រឡាប់ផ្ងារជើងទៅសង្កត់ម៉ូតូ ធ្វើអោយពួកគេរងរបួសធ្ងន់ និងម្នាក់ស្លាប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើង កាលវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ស្តុំ២៤ម៉ោង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យោងតាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញ បុរសជនជាតិចិន២នាក់ បើករថយន្តលុចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AM-5428 បើកតាមបណ្ដោយផ្លូវម៉ុងរិទ្ធី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតខាង លើ រថយន្តបានឆ្លងផ្លូវបានពាក់កណ្តាល ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាលលេខភ្នំពេញ3B-1372 បើកដោយយុវជនម្នាក់រួមដំណើរនិងព្រូម្នាក់ទៀត តាមបណ្ដោយផ្លូវហាន់ណូយ ពីជើទៅត្បូងក្នុងល្បឿនលឿនបានបុករថយន្តលុចស៊ីសពេញទំហឹង បណ្ដាលអោយរថយន្តលុចស៊ីសវិលមួយជុំ ចំណែកឯរថយន្តហ៊ីយ៉ានដាយវិញ រេចង្កូតទៅបុកបង្គោលភ្លើងស្តុបបាក់១ដើម ហើយរថយន្តក៍ក្រឡាប់ផ្ងារជើងឡើងលើ បានសង្កត់លើម៉ូតូស្មាក់រ៉េវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1AG-9383 ដែលជិះដោយយុវជនបីនាក់មកឈប់ បំរុងទៅទិញអីហូប បណ្ដាលអោយពួកគេរងរបួសធ្ងន់ និងម្នាក់ទៀតជាព្រូរថយន្តបានស្លាប់ភ្លាមៗនៅនឹងកន្លែង។ ដោយឡែកអ្នករបួសត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់ ចំណែករថយន្តទាំង២រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង និងម៉ូតូរងគ្រោះទៅកាន់ចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។

សមត្ថកិច្ចបានអោយដឹងផងដែរថាសាកសពជនរងគ្រោះមានឈ្មោះដុំ ធីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាព្រូឡាន មានស្រុកកំណើតនៅភូមិទួលកណ្ដាល ឃុំព្រៃពន្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចទាក់ទងសាច់ញ្ញាតិដើម្បីយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More