Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខអតិតសិស្សរួមជំនាន់នៅសាលាបាក់ទូក ដែលកំពុងមានជំងឺលើសឈាម និងធ្លាក់ខ្លួនពិការ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមិត្តភក្ដិ ធ្លាប់រៀនជំនាន់ជាមួយគ្នា ជាច្រើននាក់ ដោយមានទាំង អតីត លោកគ្រូបង្រៀន គណិតវិទ្យាដ៏ល្បីនៅ សាលាបាក់ទូក គឺលោកគ្រូ គំ ពិន រួមដំណើរជាមួយគ្នាផងដែរ ដើម្បីចុះទៅសួរសុខទុក្ខអតីតមិត្តរួមជំនាន់ សាលាបាក់ទូក ចំនួនពីរនាក់ដែលកំពុងមានជំងឺប្រចាំកាយ និងពិកាសម្រាកនៅនឹងកន្លែង ដើម្បីជាកម្លាំង ចិត្ត ដល់ពួកគាត់។

ជាដំបូង ឯកឧត្តម រ័ត្ន ស្រ៊ាង រួមជាមួយប្រតិភូ បានចូលសួរសុខទុក្ខ លោក ប្រឹង សាវី អតីតមិត្តរួមជំនាន់ ជាមួយគ្នារៀននៅ សាលាបាក់ទូក ដែលកំពុងមានជំងឺលើសឈាម និងធ្លាក់ខ្លួនពិការ សម្រាកនៅនឹង កន្លែងជាច្រើនឆ្នាំមកហើយ។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តល់ថវិកា ផ្ទាល់ខ្លួនជូនដល់មិត្ត ប្រឹង សាវី ចំនួន ៥០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន រីឯមិត្ត ភក្ដិរួមជំនាន់ទាំងអ្នកបានមកសួរសុខទុក្ខនិងអ្នកមិនបានមកផ្ទាល់ បានប្រមូលគ្នាជួយផ្តល់ ថវិកាបន្ថែម បាន ចំនួន ៧០០ ដុល្លារ និងលោកគ្រូ គុំ ពិន បាននាំយកថវិកាពីកូនសិស្ស ផ្សេងទៀត មកជូន លោក ប្រឹង សាវី ចំនួន១៥០ដុល្លារផងដែរ។

បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមិត្តរួមជំនាន់បាននាំគ្នាចុះសួរសុខទុក្ខលោក អ៊ឹង ផានី អតីតមិត្តរួមជំនាន់ ជាមួយគ្នារៀននៅសាលាបាក់ទូក ដែលកំពុងធ្លាក់ខ្លួនពិការមួយ កំណាត់ខ្លួន បន្ទាប់ពីជួបឧប្បត្តិហេតុធ្លាក់ពី លើផ្ទះកាលពីចុងឆ្នាំ២០១៣ បណ្តាលអោយបាក់ឆ្អឹងកងក។ ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានផ្តល់ថវិកាផ្ទាល់ខ្លួនជូនដល់មិត្ត អ៊ឹង ផានី ចំនួន៥០ ម៉ឺន រៀល ព្រមទាំង គ្រឿងឧបភោគបរិភោគមួយចំនួនទៀតដូចគ្នា ហើយមិត្តភក្ដិរួមជំនាន់ទាំងអ្នកបានមក សួរសុខទុក្ខនិងអ្នកមិនបានមកផ្ទាល់ បានប្រមូលគ្នា ជួយផ្តល់ថវិកាបន្ថែម ដល់មិត្ត អ៊ឹង ផានីបាន ចំនួន ៤៥០ដុល្លារ និង៦៨ម៉ឺនរៀល និងលោកគ្រូ គុំ ពិន ក៏នៅបាននាំយកថវិកា ពីកូនសិស្សផ្សេងទៀត របស់ លោកគ្រូ មកជូន លោក អ៊ឹង ផានីចំនួន ១៥០ដុល្លារដូចគ្នា។

សកម្មភាពប្រមូលផ្តុំរួមសាមគ្គីឈឺឆ្អាលមិត្តភក្តិ និងជួយទុក្ខធុរៈគ្នាក្នុងគ្រាលំបាកមួយនេះ កើតឡើងពី គំនិតផ្តួចផ្តើម របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលឯកឧត្តមបានប្រមែប្រមូល មិត្តរួមជំនាន់ ជាមួយគ្នា ព្រមទាំងលោកគ្រូ អ្នកគ្រូដែលធ្លាប់បង្រៀន កាលរៀននៅសាលាបាក់ទូក មានពីថ្នាក់ Aដល់ ថ្នាក់G ដែលជាថ្នាក់សិស្សពូកែ គណិតវិទ្យា ប្រចាំរាជធានីភ្នំពេញ មានគ្រប់សមាសភាព សិស្សមក ពីសាលាផ្សេងៗប្រមាណ៣០០នាក់ មកចងក្រងជាក្រុមមួយ តាមបណ្តាញទំនាក់ទំនង WhatsApp ក្នុងគោលបំណង បានជុំគ្នាឡើងវិញរំលឹកនូវអនុស្សាវរីយ៍ចាស់ៗជាមួយគ្នា ដឹងពីសុខទុក្ខគ្នា ទៅវិញ ទៅមក និងអាចជួយទុក្ខធុរៈគ្នា នៅពេលមិត្តណាម្នាក់មានអាសន្នអន់ក្រឬជួបទុក្ខលំបាកផងដែរ ៕

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More