Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ហ្គេមអនឡាញជាច្រើនទីតាំងក្នុងខណ្ឌសែនសុខត្រូវបានបិទទ្វារ ខណះទីតាំងហ្គេមអនឡាញបង្កប់ ល្បែងស៊ីសង យីហោ 4G INTERNET 88 នៅផ្លូវ២៧១ កំពុងដំណើរយ៉ាងរលូន (Video)

ភ្នំពេញ៖ ក្រោយគណះបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទីតាំងហ្គេមអនឡាញបង្កប់ល្បែងផ្ទាល់គ្រប់ ប្រភេទក្នុងមូលដ្ឋានមួយរយះកន្លងទៅ ទីតាំងទាំងនោះបិទទ្វារស្ទើរគ្មានសល់។ តែអ្វីដែលប្រជាពលរដ្ឋ មិនអស់ចិត្ត និងមានចម្ងល់នោះ តើហេតុអ្វីបានជាទីតាំងហ្គេមអនឡាញបង្កប់ ល្បែងស៊ីសង យីហោ 4G INTERNET 88 នៅផ្លូវ២៧១ ក្បែរស្តុបណូគា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅតែបន្តបើកដំណើរការ ទាំងយប់ទាំងថ្ងៃ ខណះដែលទីតាំង២ជាប់គ្នាសង និងទីតាំងតាមបណ្តាសង្កាត់ទាំង៤ ត្រូវបានបិទទ្វារ ស្ទើរទាំងស្រុង។ប្រភពខ្លះបានអោយដឹងថា អាជ្ញារធរមិនហ៊ានចុះបង្ក្រាប ទីតាំងខាងលើ ព្រោះគេមានខ្នងធំៗ។ តែបើតាមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេងដាក់ចេញកាលពីថ្មីៗនេះ ត្រូវតែបង្ក្រាបអោយ អស់នូវទីតាំងល្បែងគ្រប់ប្រភេទ ទោះជាមានខ្នងបង្អែកក៍ដោយ។

ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរ ឬសមត្ថកិច្ច មេត្តាអនុវត្តច្បាប់បង្ក្រាបល្បែងស៊ីសងឲ្យដូចភ្លៀងរលឹម ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សង្គមសុវត្ថិភាពជូនប្រជាពលរដ្ឋ កុំធ្វើតែមួយឆាវៗ ដូចភ្លើងចំបើង ជាពិសេសប្រកាន់បក្ខពួក ខ្សែស្រឡាយឡើយ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជា ឱ្យមន្ត្រី កងកំលាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តសេចក្តីណែនាំស្តីពី។

ការអនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងតាមឃាត់ខ្លួន គ្រប់ម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកឈរជាខ្នងបង្អែក និងអ្នកឃុបឃិត ពីក្រោយ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ជាងនេះទៅទៀត សម្តេចក្រឡាហោម ក៏បានបញ្ជាក់ដែរថា នៅកម្ពុជាយើងសព្វថ្ងៃនេះ ល្បែងស៊ីសង មាន ២សណ្ឋាន រួមមាន ៖ ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសងមិនស្របច្បាប់ ។

សម្តេច បានបន្តទៀតថា នៅក្នុងសេចក្តីណែនាំនោះ គឺតម្រូវអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់ រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលប លួចបើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ ភ្នាល់អន ឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយលេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តី ណែនាំស្តីពី ការ អនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នៅទីស្តីក្រសួងមហាផ្ទៃ ។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More